សិល្បៈ និង កម្សាន្ត

អតីតសមាជិកក្រុម Girls’ Generation នាង Jessica ធ្វើឲ្យអ្នកគាំទ្ររំជួលចិត្តជាមួយការជួបជុំគ្នាឡើងវិញ បន្ទាប់រង់ចាំរយៈពេល ១៧ ឆ្នាំ

កូរ៉េខាងត្បូង៖នាពេលថ្មីៗនេះ នាង Jessica ជាអតីតសមាជិកក្រុម Girls’ Generation និងបច្ចុប្បន្នជាតារាចម្រៀងទោល បានឡើងសម្តែង នៅលើឆាកកម្មវិធី “Infinite Challenge Run in Gyeongju” ដែលប្រារព្ធឡើងនៅកីឡដ្ឋាន Gyeongju Civic Stadium នៅទីនោះ នាងបានជួបជុំគ្នាឡើងវិញជាមួយតារាកំប្លែង Park Myung Soo ដើម្បីសម្តែងបទ “Naengmyeon” ជាបទចម្រៀងច្រៀងរួមគ្នាដ៏ល្បីល្បាញរបស់ពួកគេ ដែលបានចេញផ្សាយដំបូងនៅឆ្នាំ ២០០៩។

ការបានឃើញពួកគេសម្តែងបទនេះ ជាមួយគ្នាម្តងទៀត បន្ទាប់ពីរយៈពេល ១៧ ឆ្នាំ បានធ្វើឲ្យអ្នកគាំទ្រយូរឆ្នាំ នឹកឃើញដល់អនុស្សាវរីយ៍ក្នុងអំឡុង ចុងទសវត្សរ៍ឆ្នាំ ២០០០ ភ្លាមៗ។ នាង Jessica បានបង្ហាញឲ្យឃើញថា នាងពិតជារីករាយនឹងបរិយាកាសនៃអនុស្សាវរីយ៍ចាស់ៗនៅលើឆាកជួបជុំគ្នានេះ។ ជាមួយនឹងការស្លៀកពាក់រ៉ូបខ្លីពណ៌ខៀវចាស់ និងមួកដែលរំលឹកដល់ស្ទីលចាស់របស់នាង នាងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបរាងរបស់នាងដែលហាក់ដូចជាមិនសូវមានការផ្លាស់ប្តូរអ្វីសោះបើធៀបនឹងសម័យកាលដើម។ នាងក៏បានបង្ហាញសមត្ថភាពច្រៀងផ្ទាល់ និងក្បាច់រាំដ៏រស់រវើកពេញមួយការសម្តែង ដោយនាំមកវិញនូវថាមពលដ៏ស្រស់ស្រាយ និងភាពរីករាយដែលភ្ជាប់ជាមួយបទចម្រៀងនេះ!

ពេលវេលាដ៏ពិសេសនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញអ៊ីនធើណេត បន្ទាប់ពីទស្សនាវដ្តី MMM បានចែករម្លែកវីដេអូពីព្រឹត្តិការណ៍នេះ។ ទស្សនាវដ្តីនេះបានសរសេរថា មិនគួរឲ្យជឿសោះថាវាជាការពិត។ ក្រុម MyungCaDrive បានត្រឡប់មកសម្តែងជាមួយគ្នាម្តងទៀតនៅក្នុងកម្មវិធី ‘Infinite Challenge Run in Gyeongju’។ យើងពិតជាបានឃើញនាង Myungsoo និងនាង Jessica សម្តែងបទ ‘Naengmyeon’ ជាមួយគ្នាម្តងទៀត សូមអរគុណយ៉ាងខ្លាំងដល់ Mudo Run»។

ព្រឹត្តិការណ៍នេះបាននាំមកវិញនូវសិល្បករជាច្រើនដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកម្មវិធីពិសេសផ្នែកតន្ត្រីដ៏ល្បីល្បាញរបស់ Infinite Challenge។ Skull & Haha, Zion.T, Yoon Mirae & Tiger JK និង Lee Juck គឺជាសិល្បករផ្សេងទៀតបានឡើងសម្តែង ប៉ុន្តែសម្រាប់អ្នកគាំទ្រ K-Pop យូរឆ្នាំ ការដែលនាង Jessica និង Park Myungsoo ឈរជាមួយគ្នា និងច្រៀងបទ “Naengmyeon” ម្តងទៀតបន្ទាប់ពីរយៈពេល ១៧ ឆ្នាំ គឺជាការជួបជុំមួយដែលមនុស្សជាច្រើនមិនដែលរំពឹងថានឹងបានឃើញកើតឡើងម្តងទៀតឡើយ៕

Most Popular

To Top