កីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ សូមជូនពរដល់គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិហែលទឹកកម្ពុជា មានសុខភាពល្អ កម្លាំងមាំមួន និងត្រៀមខ្លួនបានល្អ សម្រាប់ការប្រកួត Asian Games

ទីក្រុង Nagoya ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូ បង្ហាញចំណាប់អារម្មណ៍លើបណ្តាញសង្គមរបស់លោកថា គ្រូបង្វឹក និងកីឡាករ–កីឡាការិនី ជម្រើសជាតិហែលទឹកកម្ពុជា បានមកដល់ប្រទេសជប៉ុនដោយសុវត្ថិភាព ហើយបច្ចុប្បន្នកំពុងបន្តការហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមលក្ខណៈឲ្យបានល្អបំផុតសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី២០ (20th Asian Games Aichi-Nagoya 2026)។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានបន្តថា សូមជូនពរដល់គ្រូបង្វឹក និងកីឡាករ–កីឡាការិនី ជម្រើសជាតិហែលទឹកកម្ពុជាទាំងអស់ ឲ្យមានសុខភាពល្អ កម្លាំងមាំមួន និងត្រៀមខ្លួនបានល្អ ដើម្បីបញ្ចេញអស់ពីសមត្ថភាពក្នុងការប្រកួតតំណាងជាតិលើឆាកអន្តរជាតិ។

សហព័ន្ធកីឡាក្នុងទឹកម្ពុជា ត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកចំនួន ៥ រូប ចូលរួមការប្រកួត “The 20th Asian Games Aichi-Nagoya 2026” ឆ្នាំនេះរួមមាន កញ្ញា ហែម ថុនវិទីនី ជាគ្រូបង្វឹក កីឡាករជម្រើសជាតិ កូសុងដឹ ឡាប៉ារ៉ង់ អង់ត្វា័ន ម៉ាតាំងក្លូន កីឡាករ វ៉ាន់អូស្ទិន ពិទ័រសុខខា កីឡាករ សុខ ឥស្សរៈ និងកីឡាការិនី សាក់ប៊ុន ហាលីរ៉ូស ៕
ដោយ៖លី ភីលីព

Most Popular

To Top