ព័ត៌មានអន្តរជាតិ

ប្រទេសណាខ្លះ ដែលមានតម្លៃទូរសព្ទ iPhone 18 Pro របស់ក្រុមហ៊ុន Apple ថោកបំផុតលើពិភពលោក

អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាមេរិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ដែលមានតម្លៃ iPhone 18 Pro ថោកបំផុតលើពិភពលោក ដោយ iPhone 18 Pro ទំហំ 256GB មានតម្លៃត្រឹម ១,១៩៩ ដុល្លារ ខណៈហុងកុងផ្តល់ជូននូវតម្លៃថោកបំផុត ក្នុងតំបន់អាស៊ីគឺ ១,៣៣៨ ដុល្លារតែប៉ុណ្ណោះ។

យោងតាមគេហទំព័រប្រៀបធៀបតម្លៃរបស់ជប៉ុនឈ្មោះ Nukeni ចេញផ្សាយថា ប្រទេសកាណាដាជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានតម្លៃថោក បន្ទាប់គឺ ១,៣១២ ដុល្លារ។ ហុងកុងជាប់ចំណាត់ថ្នាក់លេខ ៣ នៅទូទាំងពិភពលោក ដោយមានតម្លៃថោកជាងកាណាដាត្រឹមតែ ២៦ ដុល្លារប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ីស្ថិតនៅលំដាប់បន្ទាប់ក្នុងតម្លៃ ១,៣៤៧ ដុល្លារ ដែលធ្វើឲ្យវាក្លាយជាទីផ្សារមានតម្លៃទាបបំផុតទី ២ នៅអាស៊ី ខណៈអារ៉ាប់រួម (UAE) បញ្ចប់បញ្ជីទីផ្សារកំពូលទាំង ៥ នៅទូទាំងពិភពលោកមានតម្លៃ ១,៣៨៨ ដុល្លារ។

ប្រទេសជប៉ុន តៃវ៉ាន់ និងកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់ទី ៦ ដល់ទី ៨ ដោយម៉ូដែលទំហំ 256GB មានតម្លៃរៀងគ្នាគឺ ១,៤០២ ដុល្លារ, ១,៤១៣ ដុល្លារ និង ១,៤៣៩ ដុល្លារ។ ប្រទេសស្វីស និងនូវែលសេឡង់ បញ្ចប់បញ្ជីទីផ្សារដែលមានតម្លៃទាបបំផុតទាំង ១០ ដោយមានតម្លៃ ១,៤៥៤ ដុល្លារ និង ១,៤៦០ ដុល្លារ។

Nukeni ធ្វើការប្រៀបធៀបតម្លៃនៅ Apple Store ក្នុងប្រទេសចំនួន ៣៧ ដោយបំប្លែងតម្លៃក្នុងស្រុកទៅជាតម្លៃស្មើគ្នាដោយប្រើអត្រាប្តូរប្រាក់។ ទីផ្សារទាំង ១០ ដដែលនេះក៏ជាទីផ្សារមានតម្លៃទាបបំផុតសម្រាប់ម៉ូដែល 18 Pro Max ទំហំ 256GB ទោះបីជាលំដាប់ថ្នាក់របស់វាមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ។ នូវែលសេឡង់ជាប់ចំណាត់ថ្នាក់ទី ៨ ស្វីសទី ៩ និងកូរ៉េខាងត្បូងទី ១០៕

Most Popular

To Top