កីឡា

កីឡាការិនីការ៉េតេកម្ពុជា វ៉ាន់ ចរិយា ឈ្នះមេដាយសំរិទ្ធ ១ គ្រឿងទៀតក្នុងការប្រកួត Asian Games 2026 នៅជប៉ុន

Nagoya ៖នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ កីឡាការិនីការ៉េតេកម្ពុជា វ៉ាន់ ចរិយា ដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿងទៀត ដែលជាមេដាយសំរិទ្ធទី ៤ របស់ប្រទេសកម្ពុជាក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី អៃឈី-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន។

លោក យានគី ស៊ីវត្ថា បច្ចុប្បន្នជាប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ពីជប៉ុនថា កីឡាការិនីការ៉េតេកម្ពុជា វ៉ាន់ ចរិយា ដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿងទៀតដែលជាមេដាយសំរិទ្ធទី ៤ របស់ប្រទេសកម្ពុជា។ កីឡាការិនីការ៉េតេកម្ពុជា វ៉ាន់ ចរិយា ទទួលបានមេដាយសំរិទ្ធលើវិញ្ញាសា ប្រយុទ្ធនារីប្រភេទទម្ងន់ក្រោម ៦១គីឡូក្រាម។

កម្ពុជាបានបញ្ជូនប្រភេទកីឡាចូលរួមប្រកួត ចំនួន ១៤ ប្រភេទកីឡា កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាប្រដាល់សកល កីឡាជីជីតស៊ូ កីឡាយូដូ កីឡាការ៉ាតេ កីឡាតេក្វាន់ដូ WT កីឡាទ្រីយ៉ាត្លង កីឡាចំបាប់ កីឡា E-Sports កីឡាបាល់ទាត់លើតុ កីឡាគុនចម្រុះ កីឡាទូកក្តោង និងកីឡាប្រភេទកីឡាសូហ្វតិន្នីស ។
ប្រតិភូដឹកនាំកីឡា ចំនួន ២៥នាក់ កីឡាករ ៣៩ នាក់ កីឡាការិនី ២០ នាក់ ចំនួន ៥៩នាក់ គ្រូបង្វឹក ២១នាក់ ចំនួន ២១នាក់ សរុបចំនួន ១០៦ នាក់។ ការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ នៅ ទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦៕
ដោយ៖លី ភីលីព

Most Popular

To Top