The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs បានត្រៀមកញ្ចប់ទឹកប្រាក់ ដ៏ច្រើនសំបើមមួយ ដើម្បីអាចនាំយកកីឡាករ ឆ្នើមម្នាក់មកចូលរួមក្លឹប នៅខែមករាខាងមុខ។
កីឡាករ Morgan Gibbs White ដែលបច្ចុប្បន្នមានតម្លៃប្រហែលជា១២៥លានផោន គឺគោលដៅធំរបស់ក្លឹប ក្រោមការដឹកនាំរបស់លោក Roberto De Zerbi ប៉ុន្តែជឿជាក់ថានឹងអាចធ្វើឡើង តាមរយៈការដោះដូរកីឡាករផងដែរ។
កីឡាករខ្សែបម្រើរូបនេះបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Nottingham Forest និងធ្លាប់បដិសេធសំណើររបស់ Spurs ម្តងហើយកាលពីពេលដែលនៅមានតម្លៃខ្លួន ៦០លានផោនប៉ុន្តែ Spurs នៅតែមិនអស់ចិត្តឡើយចំពោះកិច្ចការងារនេះ។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះស៊ុតបញ្ចូលទីបាន១៥គ្រាប់កាលពីពេលបង្ហាញខ្លួនរដូវកាលមុននិងប្រមាណជា១៣គ្រាប់ហើយសម្រាប់ឆ្នាំ២០២៦នេះ៕
