អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ឈុតអាវក្នុងបែបសិចស៊ីរបស់ តារាចម្រៀង និងជាតារាសម្តែងជនជាតិជប៉ុន Sakura សមាជិកក្រុម LE SSERAFIM ដែលនាងបានស្លៀក ក្នុងពិធីបុណ្យតន្ត្រីមួយនៅ អាមេរិកនាពេលថ្មីៗនេះ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក នៅលើបណ្តាញសង្គម ចំពេលមានការរិះគន់មួយចំនួននាពេលកន្លងមក។
ឈុតសម្តែងដ៏សិចស៊ីរបស់តារាចម្រៀងជនជាតិជប៉ុន Sakura Miyawaki បានក្លាយជាប្រធានបទនៃការជជែកវែកញែកនៅលើអ៊ីនធើណេត។ ក្នុងអំឡុងពេលនៃការធ្វើដំណើរប្រគំតន្ត្រីរបស់ពួកគេ ក្រុមតារាចម្រៀងកូរ៉េខាងត្បូង LE SSERAFIM បានចូលរួមក្នុងកម្មវិធី iHeartRadio Music Festival។
នៅលើបណ្តាញសង្គម អ្នកលេងអ៊ីនធើណេតមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឈុត “អាវក្នុង៣ជាន់”របស់នាង Sakura Miyawaki ជាពិសេស វាបានទាក់ទាញចំណាប់អារម្មណ៍ និងធ្វើឲ្យអ្នកលេងអ៊ីនធើណេតផ្ទុះសំណើច ដោយសារតែតារាស្រីរូបនេះបានជ្រើសរើសស្លៀកឈុតបែបនេះ ចំពេលដែលមានការរិះគន់ថ្មីៗនេះ៕
