សិល្បៈ និង កម្សាន្ត

អ្នកលេងបណ្តាញសង្គម ប្រទះឃើញនាង Lisa របស់ក្រុម BLACKPINK ដើរកម្សាន្តក្រៅប្រទេស ជាមួយបុរសអាថ៌កំបាំងម្នាក់

ទីក្រុងឡុងដ៍ ៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ តារាចម្រៀងនាង Lisa របស់ក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង BLACKPINK ត្រូវបានអ្នកគាំទ្រប្រទះឃើញនៅសាធារណៈ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនយល់ថា នេះជាការណាត់ជួបគ្នារវាងនាង និងមិត្តប្រុសរបស់នាង។

នាង Lisa បានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាជាមួយតារាសម្តែងជនជាតិថៃឈ្មោះ “Blue” Pongtiwat Tangwancharoen បន្ទាប់ពីត្រូវបានគេឃើញនៅជាមួយគ្នាមួយចំនួនលើក។ អ្នកលេងបណ្តាញសង្គមមួយចំនួនបានរិះគន់តារាសម្តែងរូបនេះ ដោយចោទប្រកាន់ថា នាងព្យាយាមស្វែងរកប្រជាប្រិយភាពតាមរយៈទំនាក់ទំនងដែលគេសង្ស័យនេះ។

ថ្មីៗនេះ អ្នកទាំង ២នាក់ត្រូវបានគេឃើញចេញទៅក្រៅជាមួយគ្នា។ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម Lisa និង Blue ត្រូវបានគេឃើញនៅជាមួយគ្នានៅទីក្រុងឡុងដ៍ ដោយដំបូងឡើយគេឃើញពួកគេនៅក្នុងហាងលក់ប្រដាប់ក្មេងលេង។

វីដេអូទីពីរបានបង្ហាញពីមនុស្សពីរនាក់ដែលគេសង្ស័យថា ជានាង Lisa និងលោក Blue កំពុងដើរនៅលើផ្លូវថ្មើរជើង ដោយមនុស្សដែលគេជឿថា ជានាង Lisa កំពុងកាន់ដៃរបស់បុរសនោះ។

អ្នកដែលបានបញ្ចេញមតិលើហេតុការណ៍នេះមានមតិយោបល់ផ្សេងៗគ្នា រួមទាំងការបន្តរិះគន់ទៅលើលោក Blue ផងដែរ។ ផ្ទុយទៅវិញ មនុស្សជាច្រើនបានការពារនាង Lisa ចំពោះការចោទប្រកាន់ទាំងនេះ ដោយលើកឡើងថា នាងគឺជាមនុស្សពេញវ័យម្នាក់ ហើយប្រសិនបើនាងកំពុងមានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់នោះ វាមិនមែនជាបញ្ហាអ្វីឡើយ៕ https://www.koreaboo.com/news/blackpinks-lisa-allegedly-spotted-date-rumored-boyfriend/៣.អ្នកលេងបណ្តាញសង្គមប្រទះឃើញនាង Lisa របស់ក្រុម BLACKPINK ដើរកម្សាន្តក្រៅប្រទេសជាមួយបុរសអាថ៌កំបាំងម្នាក់

ទីក្រុងឡុងដ៍ ៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ តារាចម្រៀងនាង Lisa របស់ក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង BLACKPINK ត្រូវបានអ្នកគាំទ្រប្រទះឃើញនៅសាធារណៈ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនយល់ថា នេះជាការណាត់ជួបគ្នារវាងនាង និងមិត្តប្រុសរបស់នាង។

នាង Lisa បានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាជាមួយតារាសម្តែងជនជាតិថៃឈ្មោះ “Blue” Pongtiwat Tangwancharoen បន្ទាប់ពីត្រូវបានគេឃើញនៅជាមួយគ្នាមួយចំនួនលើក។ អ្នកលេងបណ្តាញសង្គមមួយចំនួនបានរិះគន់តារាសម្តែងរូបនេះ ដោយចោទប្រកាន់ថា នាងព្យាយាមស្វែងរកប្រជាប្រិយភាពតាមរយៈទំនាក់ទំនងដែលគេសង្ស័យនេះ។

ថ្មីៗនេះ អ្នកទាំង ២នាក់ត្រូវបានគេឃើញចេញទៅក្រៅជាមួយគ្នា។ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម Lisa និង Blue ត្រូវបានគេឃើញនៅជាមួយគ្នានៅទីក្រុងឡុងដ៍ ដោយដំបូងឡើយគេឃើញពួកគេនៅក្នុងហាងលក់ប្រដាប់ក្មេងលេង។

វីដេអូទីពីរបានបង្ហាញពីមនុស្សពីរនាក់ដែលគេសង្ស័យថា ជានាង Lisa និងលោក Blue កំពុងដើរនៅលើផ្លូវថ្មើរជើង ដោយមនុស្សដែលគេជឿថា ជានាង Lisa កំពុងកាន់ដៃរបស់បុរសនោះ។

អ្នកដែលបានបញ្ចេញមតិលើហេតុការណ៍នេះមានមតិយោបល់ផ្សេងៗគ្នា រួមទាំងការបន្តរិះគន់ទៅលើលោក Blue ផងដែរ។ ផ្ទុយទៅវិញ មនុស្សជាច្រើនបានការពារនាង Lisa ចំពោះការចោទប្រកាន់ទាំងនេះ ដោយលើកឡើងថា នាងគឺជាមនុស្សពេញវ័យម្នាក់ ហើយប្រសិនបើនាងកំពុងមានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់នោះ វាមិនមែនជាបញ្ហាអ្វីឡើយ៕

Most Popular

To Top