សិល្បៈ និង កម្សាន្ត

ឈុតអាវ ក្នុងបែបសិចស៊ី របស់តារាចម្រៀងជនជាតិជប៉ុន នាង Sakura កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីមានការរិះគន់ថ្មីៗនេះ

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ឈុតអាវក្នុងបែបសិចស៊ីរបស់ តារាចម្រៀង និងជាតារាសម្តែងជនជាតិជប៉ុន Sakura សមាជិកក្រុម LE SSERAFIM ដែលនាងបានស្លៀក ក្នុងពិធីបុណ្យតន្ត្រីមួយនៅ អាមេរិកនាពេលថ្មីៗនេះ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក នៅលើបណ្តាញសង្គម ចំពេលមានការរិះគន់មួយចំនួននាពេលកន្លងមក។

ឈុតសម្តែងដ៏សិចស៊ីរបស់តារាចម្រៀងជនជាតិជប៉ុន Sakura Miyawaki បានក្លាយជាប្រធានបទនៃការជជែកវែកញែកនៅលើអ៊ីនធើណេត។ ក្នុងអំឡុងពេលនៃការធ្វើដំណើរប្រគំតន្ត្រីរបស់ពួកគេ ក្រុមតារាចម្រៀងកូរ៉េខាងត្បូង LE SSERAFIM បានចូលរួមក្នុងកម្មវិធី iHeartRadio Music Festival។

នៅលើបណ្តាញសង្គម អ្នកលេងអ៊ីនធើណេតមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឈុត “អាវក្នុង៣ជាន់”របស់នាង Sakura Miyawaki ជាពិសេស វាបានទាក់ទាញចំណាប់អារម្មណ៍ និងធ្វើឲ្យអ្នកលេងអ៊ីនធើណេតផ្ទុះសំណើច ដោយសារតែតារាស្រីរូបនេះបានជ្រើសរើសស្លៀកឈុតបែបនេះ ចំពេលដែលមានការរិះគន់ថ្មីៗនេះ៕

Most Popular

To Top