យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានធ្វើការបញ្ជូនភ្នាក់ងារតាមដាន សមត្ថភាពកីឡាករ
ទៅដល់ប្រេស៊ីលដើម្បីអង្កេតកីឡាករ ខ្សែការពារឆ្នើមម្នាក់ដែលកំពុងលេងឲ្យក្លឹប Athletico Paranaese។
កីឡាករArthur Dias បច្ចុប្បន្នមានវ័យ១៩ឆ្នាំលេងក្នុងតំណែងការពារកណ្តាល និងកំពុងបង្ហាញខ្លួនជាញឹកញាប់ឲ្យឈុតធំរបស់ក្លឹប។កន្លងមក Paranaese
ធ្លាប់បានបដិសេធសំណើរដល់ទៅ១៧៥លានផោនម្តងហើយពីក្លឹបនៅអង់គ្លេស Spursដើម្បីរក្សាវត្តមានគាត់បន្តជាមួយនឹងក្លឹប។
គួរឲ្យដឹងដែរថាបច្ចុប្បន្ន Dias បានជាប់លេង ជាជម្រើសជាតិប្រេស៊ីលផងដែរ ដោយនឹងត្រូវចូលរួមប្រកួតមិត្តភាព នៅចុងខែកញ្ញានេះទល់នឹងអូស្ត្រាលីព្រមទាំងឥណ្ឌាផងដែរ៕
