សិល្បៈ និង កម្សាន្ត

នាង Nana ហាក់ដូចជាបានសុំទោស ចំពោះបញ្ហាការ ចាក់បំពេញបបូរមាត់ ធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ បន្ទាប់ពីមានការរិះគន់

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ តារាចម្រៀង តារាសម្តែង និងជាតារាបង្ហាញម៉ូដ ជនជាតិកូរ៉េខាងត្បូង នាងNana ឈ្មោះពិតថា នាង Im Jin Ah បានទទួលរងការរិះគន់ ជុំវិញឈុតឆាកផ្លូវភេទ របស់នាងក្នុងរឿងភាគថ្មីមួយ។

តារាសម្តែង នាង Nana បានបង្ហាញខ្លួនក្នុងរឿងភាគរបស់ Netflix ចំណងជើងថា The Scandal ដោយដើរតួជាស្ត្រីមេម៉ាយម្នាក់ ត្រូវបានទាញចូលទៅក្នុងផែនការទាក់ទងនឹងរឿងផ្លូវភេទរបស់ឥស្សរជនជាន់ខ្ពស់ ២ រូប។ រឿងភាគនេះមានសាច់រឿងស្ថិតក្នុងសម័យកាល Joseon ដែលចាប់ផ្តើមនៅអំឡុងឆ្នាំ ១៣០០ និងបញ្ចប់នៅឆ្នាំ ១៨០០។

ក្រៅពីមានខ្លឹមសារទាក់ទងនឹងរឿងផ្លូវភេទដ៏ខ្លាំងក្លានោះ រូបរាងរបស់នាង Nana ក៏បានក្លាយជាប្រធានបទនៃការជជែកវែកញែក។ អ្នកខ្លះយល់ថា រូបរាងរបស់នាង Nana មើលទៅទំនើបពេក ដោយចោទប្រកាន់តារាស្រីរូបនេះថាបានទៅចាក់បំពេញបបូរមាត់។

បន្ទាប់ពីមានការរិះគន់នាង Nana បានចែករម្លែកគំនិតរបស់នាងនៅលើវេទិកាជជែកកម្សាន្តជាមួយអ្នកគាំទ្រ​ ។ តារាស្រីរូបនេះបានបង្ហាញពីការសោកស្តាយចំពោះបញ្ហាបបូរមាត់របស់នាង នាងចាត់ទុកថា ជាជម្រើសផ្ទាល់ខ្លួន ប៉ុន្តែវាបានធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនស្រួល។ បច្ចុប្បន្ននេះ រឿងភាគ The Scandal មានដាក់ឱ្យទស្សនានៅលើ Netflix ហើយ៕

Most Popular

To Top