កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែងជនជាតិកូរ៉េខាងត្បូង លោក Byun Yo Han បានបង្ហាញពីទំនុកចិត្ត និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះភរិយារបស់លោក គឺអ្នកនាង Tiffany Young ដែលជាតារាសម្តែង និងជាសមាជិកក្រុមចម្រៀងតារាចម្រៀងនារី Girls’ Generation (ឬ SNSD)ទៀងផង ។
ជំនួបជាមួយអ្នកសារព័ត៌មានជាលើកដំបូងចាប់តាំងពីពួកគេបានរៀបការមក លោកបានផ្តល់អាទិភាពទៅលើការយល់ចិត្ត និងការជឿជាក់លើការងាររបស់គ្នាទៅវិញទៅមក ជាជាងការផ្តោតលើការផ្លាស់ប្តូរនៅក្នុងជីវិតអាពាហ៍ពិពាហ៍ថ្មីថ្មោងរបស់ពួកគេ។
លោក Byun Yo Han និងអ្នកនាង Tiffany បានប្រកាសកាលពីខែធ្នូឆ្នាំមុនថា ពួកគេកំពុងសិក្សាចិត្តថ្លើមគ្នាដោយមានបំណងចង់រៀបការ ហើយពួកគេបានក្លាយជាប្តីប្រពន្ធស្របច្បាប់បន្ទាប់ពីបានចុះបញ្ជីអាពាហ៍ពិពាហ៍នៅខែកុម្ភៈ។
ទាក់ទងនឹងជីវិតអាពាហ៍ពិពាហ៍ Byun Yo Han បាននិយាយថា ខ្ញុំនៅមិនទាន់ស៊ាំនឹងវាទាំងស្រុងនៅឡើយទេ ប៉ុន្តែពេលនេះខ្ញុំពិតជាមានសុភមង្គលខ្លាំងណាស់។
លោកបានបន្ថែមថា ខ្ញុំចាត់ទុកដំណាក់កាលនេះថាជាជំពូកទី ២ នៃជីវិតរបស់ខ្ញុំ។ ខ្ញុំមានការប្តេជ្ញាចិត្តថ្មី ហើយកំពុងបង្កើតផ្លូវដើរផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំមិនដឹងច្បាស់ថាវានឹងនាំទៅរកអ្វីនោះទេ ប៉ុន្តែខ្ញុំចង់បែងចែករវាងការងារ និងជីវិតផ្ទាល់ខ្លួនឲ្យបានល្អ ហើយបន្តអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរក្នុងនាមជាតារាសម្តែងម្នាក់។
Byun បានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ លោកបានលើកឡើងដោយសំណើចចំពោះការទទួលបានងារថ្មីបន្ទាប់ពីការរៀបការ។ ខ្ញុំគិតថាពាក្យថា ស្វាមីរបស់អ្នកនាង Tiffany គឺសាកសមបំផុត។ ខ្ញុំមិនចង់បានងារដូចជា បងថ្លៃប្រុសរបស់ក្រុម Girls’ Generation” ដែលហាក់ដូចជាមានឥទ្ធិពលខ្លាំងនោះទេ។
លោកបានសង្កត់ធ្ងន់ថា ខ្ញុំគ្រាន់តែចង់ខិតខំប្រឹងប្រែងដោយខ្លួនឯងក្នុងនាមជាតារាសម្តែង Byun Yo Han ប៉ុណ្ណោះ។សូម្បីតែក្រោយពេលរៀបការហើយក៏ដោយ គាត់ចង់បង្ហាញពីខ្លួនឯងតាមរយៈស្នាដៃ និងការសម្តែង ជាជាងពឹងផ្អែកលើងារដ៏លេចធ្លោផ្សេងៗ។
ភរិយារបស់លោក គឺអ្នកនាង Tiffany បានប្រឡូកក្នុងវិស័យកម្សាន្តអស់រយៈពេលជាយូរមកហើយនោះ គឺជាអ្នកដែលយល់ពីគាត់ក្នុងនាមជាតារាសម្តែងបានល្អជាងនរណាៗទាំងអស់។ ការយល់ចិត្តគ្នានេះក៏រួមបញ្ចូលទាំងឈុតឆាកដែលហ៊ានបញ្ចេញភាពស្និទ្ធស្នាលខ្លាំង ដូចជាឈុតរួមភេទជាមួយ Ayaka Miyoshi នៅក្នុងរឿង Tazza 4 ជាដើម៕
