ចិន៖ការកើនឡើង នៃការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងទម្រង់ផ្សេងៗគ្នា ហើយមុនពេលវិស័យសិល្បៈរងផលប៉ះពាល់ មានវីដេអូចម្រៀងជាច្រើន បានប្រើប្រាស់ AI ដែលទទួលបានមតិយោបល់ការរិះគន់ពីមហាជន ហើយបច្ចុប្បន្ននេះមានបទចម្រៀងមួយបទ ដែលបង្កើតឡើងដោយ AI កំពុងឈរនៅលំដាប់កំពូលនៃតារាងចម្រៀងក្នុងប្រទេសកូរ៉េខាងត្បូង យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo ។
ថ្មីៗនេះ តារាសម្តែងស្រីជនជាតិចិន នាង Zheng Shuang ដែលធ្លាប់មានរឿងអាស្រូវ ត្រូវបានដាក់ទណ្ឌកម្ម ឬជាប់ឈ្មោះក្នុងបញ្ជីខ្មៅ ក្នុងពិភពសិល្បៈដោយមានជំនួយពីបច្ចេកវិទ្យា AI ក្នុងដំណើរការនោះ។
នាង Zheng Shuang បានចាប់ផ្តើមអាជីពសម្តែង របស់នាងនៅប្រទេសចិនកាលពីឆ្នាំ ២០០៩ ដោយបានបង្ហាញខ្លួនក្នុងរឿងភាគ ដែលថតឡើងវិញមានចំណងជើងថា “Meteor Shower”។ សមិទ្ធផលនេះបានធ្វើឲ្យនាងទទួលបានការតែងតាំងជាលើកដំបូងសម្រាប់ពានរង្វាន់ “តារាសម្តែងស្រីឆ្នើម”នៅពិធីប្រគល់ពានរង្វាន់ China TV Golden Eagle Awards លើកទី ២៥ ដែលធ្វើឲ្យនាងក្លាយជាតារាសម្តែងស្រីវ័យក្មេងបំផុតដែលទទួលបានការតែងតាំងនេះ។
នៅឆ្នាំ ២០២១ អាជីពរបស់នាង បានជួបបញ្ហាធ្ងន់ធ្ងរ បន្ទាប់ពីអតីតមិត្តប្រុស របស់នាងបានទម្លាយថា ពួកគេទាំងពីរបានក្លាយជាឪពុកម្តាយ របស់កូនពីរនាក់តាមរយៈការជួលពោះអ្នកផ្សេង (surrogacy) នៅសហរដ្ឋអាមេរិក។ គាត់ក៏បានចោទប្រកាន់ថា Zheng បានបោះបង់ចោលកូនទាំងនោះ បន្ទាប់ពីទំនាក់ទំនងរបស់ពួកគេបានបែកបាក់ ហើយនាងមិនអាចបង្ខំឱ្យមានការរំលូតកូន នៅដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះបានឡើយ ដោយសារបញ្ហាផ្លូវច្បាប់។
ការជួលពោះអ្នកផ្សេង គឺជាសកម្មភាពខុសច្បាប់ ក្នុងប្រទេសចិន ហើយការប្រើប្រាស់ចន្លោះប្រហោង នៃច្បាប់ដើម្បីធ្វើរឿងនេះ ត្រូវបានគេមើលឃើញក្នុងផ្លូវអវិជ្ជមាន។ នាង Zheng ក៏បានជួបប្រទះរឿងអាស្រូវជាបន្តបន្ទាប់ទៀត ដែលនាំឲ្យនាងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅ៕
