កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ តារាចម្រៀង តារាសម្តែង និងជាតារាបង្ហាញម៉ូដ ជនជាតិកូរ៉េខាងត្បូង នាងNana ឈ្មោះពិតថា នាង Im Jin Ah បានទទួលរងការរិះគន់ ជុំវិញឈុតឆាកផ្លូវភេទ របស់នាងក្នុងរឿងភាគថ្មីមួយ។
តារាសម្តែង នាង Nana បានបង្ហាញខ្លួនក្នុងរឿងភាគរបស់ Netflix ចំណងជើងថា The Scandal ដោយដើរតួជាស្ត្រីមេម៉ាយម្នាក់ ត្រូវបានទាញចូលទៅក្នុងផែនការទាក់ទងនឹងរឿងផ្លូវភេទរបស់ឥស្សរជនជាន់ខ្ពស់ ២ រូប។ រឿងភាគនេះមានសាច់រឿងស្ថិតក្នុងសម័យកាល Joseon ដែលចាប់ផ្តើមនៅអំឡុងឆ្នាំ ១៣០០ និងបញ្ចប់នៅឆ្នាំ ១៨០០។
ក្រៅពីមានខ្លឹមសារទាក់ទងនឹងរឿងផ្លូវភេទដ៏ខ្លាំងក្លានោះ រូបរាងរបស់នាង Nana ក៏បានក្លាយជាប្រធានបទនៃការជជែកវែកញែក។ អ្នកខ្លះយល់ថា រូបរាងរបស់នាង Nana មើលទៅទំនើបពេក ដោយចោទប្រកាន់តារាស្រីរូបនេះថាបានទៅចាក់បំពេញបបូរមាត់។
បន្ទាប់ពីមានការរិះគន់នាង Nana បានចែករម្លែកគំនិតរបស់នាងនៅលើវេទិកាជជែកកម្សាន្តជាមួយអ្នកគាំទ្រ ។ តារាស្រីរូបនេះបានបង្ហាញពីការសោកស្តាយចំពោះបញ្ហាបបូរមាត់របស់នាង នាងចាត់ទុកថា ជាជម្រើសផ្ទាល់ខ្លួន ប៉ុន្តែវាបានធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនស្រួល។ បច្ចុប្បន្ននេះ រឿងភាគ The Scandal មានដាក់ឱ្យទស្សនានៅលើ Netflix ហើយ៕
