បរទេស ៖ ក្រុមជម្រើសជាតិអ៊ីតាលីបានយកឈ្នះតួកគី ៣-១ ក្នុងព្រឹត្តិការណ៍ UEFA Nations League នៅកីឡដ្ឋាន Stadio Renato Dall’Ara ដើម្បីបន្តដំណើរទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។ គ្រាប់បាល់របស់អ៊ីតាលីរកបានដោយ Gianluca Scamacca (នាទី២៦) កីឡាករបម្រុង Riccardo Calafiori (នាទី៦៤) និង Francesco Esposito (នាទី៨៧) បើទោះបីជាតួកគីមានឱកាសតាមស្មើ១គ្រាប់វិញដោយ Aral Simsir (នាទី៦១) ក៏ដោយ។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ឈ្លាសវៃរបស់គ្រូបង្វឹកលោក Roberto Mancini គឺជាគន្លឹះនៃជ័យជម្នះនេះ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។។
Riccardo Calafiori ជាកីឡាករបម្រុងដ៏ឆ្នើម លោកត្រូវបានប្តូរចូលនៅនាទី៥៥ និងប្រើពេលត្រឹម ៩នាទីប៉ុណ្ណោះ ដើម្បីស៊ុតបញ្ចូលទីគ្រាប់ទី២ ដែលបានផ្លាស់ប្តូរស្ថានការណ៍ប្រកួតទាំងស្រុង។ Gianluca Scamacca ជាខ្សែប្រយុទ្ធដ៏មុតស្រួច អ្នកស៊ុតគ្រាប់បើកឆាក និងជាការគំរាមកំហែងយ៉ាងខ្លាំងដល់ខ្សែការពារតួកគី។
Francesco Pio Esposito ប្តូរចូលជំនួស Scamacca អាចរក្សាបាននូវសម្ពាធប្រយុទ្ធបានយ៉ាងល្អ និងស៊ុតបិទគូទនៅចុងម៉ោង។ Issa Doumbia, Alessandro Romano និង Nicolo Barella (៨/១០)សុទ្ធតែបានដើរតួយ៉ាងសំខាន់នៅតំបន់បម្រើ ក្នុងការទប់ស្កាត់ការវាយបក បង្កើតឱកាស និងបញ្ជូនបាល់ (Assists) ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី។
អ្នកចាត់ការលោក Roberto Mancini (៨/១០)៖ ការសម្រេចចិត្តប្តូរកីឡាករ ៣នាក់ព្រមគ្នានៅនាទី៥៥ គឺជាយុទ្ធសាស្ត្រដ៏ជោគជ័យ និងទាន់ពេលវេលា ដែលនាំឱ្យក្រុមរកបាន ២គ្រាប់បន្ថែម។
ប្រែសម្រួល៖ គីរី
