កីឡា

លោក ហឿង សុផុន អញ្ជើញចូលរួមពិធីបិទវគ្គ បណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិក ដើម្បីលើកកម្ពស់ជនមានពិការភាព បញ្ញានៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក ហឿង សុផុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោកស្រី ឆន ចិន្តា នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ តំណាងលោក គន់ រ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការកីឡាស្ប៉េស្យាល់អូឡាំពិកខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិក នៅសាលាខេត្តត្បូងឃ្មុំ។ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា…

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក ហឿង សុផុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោកស្រី ឆន ចិន្តា នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ តំណាងលោក គន់ រ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការកីឡាស្ប៉េស្យាល់អូឡាំពិកខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិក នៅសាលាខេត្តត្បូងឃ្មុំ។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា បាបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី១៩រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដែលសិក្ខាកាមសរុបចំនួន៣១នាក់ គោលបំណង់វគ្គ គឺដើម្បីពង្រីកសកម្មភាពកីឡាជនពិការសតិបញ្ញា ហើយខេត្តត្បូងឃ្មុំជាសមាជិកទី២០ ក្នុងចំណោម២៥រាជធានី-ខេត្ត ដែលបានបណ្តុះបណ្តាលគ្រូបង្វឹកផ្នែកកីឡាប៊ូល វាយកូនឃ្លីលើតុ ។

ក្នុងឱកាសនោះ លោកស្រី ឆន ចិន្តា បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះវគ្គបណ្តុះបណ្តាលនេះ និងបានលើកទឹកចិត្តឲ្យសិក្ខាកាមយកចំណេះដឹងទៅអនុវត្ត ដើម្បីពង្រីកឱកាសជូនជនមានពិការភាពបញ្ញា បានចូលរួមបង្ហាញទេពកោសល្យក្នុងសង្គម។

លោក ហឿង សុផុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា តាងនាមលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីគណៈកម្មាធិការកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា មន្ទីរអប់រំកាយ និងកីឡា អនុគណៈកម្មាធិការកីឡាស្ប៉េស្យាល់អូឡាំពិកខេត្ត ពាក់ព័ន្ធទាំងអស់ ។

លោករដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបន្តថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិក ធ្វើឡើងក្នុងការពង្រឹងសមត្ថភាពគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស មានសារសំខាន់ណាស់ក្នុងការបង្វឹកឱ្យត្រូវតាមសមត្ថភាពកីឡាករម្នាក់ៗ។ លោកបន្ថែមថា កីឡាមិនត្រឹមតែលើកកម្ពស់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនទំនុកចិត្ត និងការរាប់អានក្នុងសង្គមផងដែរ។ ដូច្នេះ គ្រប់ភាគីត្រូវបន្តសហការគ្នាតាមមូលដ្ឋាន ទាំងសម្ភារៈ និងថវិកា ដើម្បីធានានិរន្តរភាពចលនាកីឡានេះ។ លោក ហឿង សុផុន ក៏បានប្រគល់លិខិតសរសើរ និងសម្ភារៈជូនដល់គ្រូឧទ្ទេស ដើម្បីថ្លែងអំណរគុណចំពោះការលះបង់ និងការចែករំលែកចំណេះដឹងដ៏មានតម្លៃនេះ៕
ដោយ៖លី ភីលីព

Most Popular

To Top