ជប៉ុន៖កីឡាករអត្តពលកម្មជនពិការកម្ពុជា វ៉ាន វ៉ុន បានរកមេដាយសំរិទ្ធ ១ គ្រឿង ដំបូងគេបង្អស់ និងជាប្រវត្តិសាស្ត្រ ជូនប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ អៃឈិ–ណាហ្គោយ៉ា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ដែលមានប្រទេសចូលរួមប្រកួតប្រជែងជាង ៤៥ ប្រទេស មកពីទូទាំងទ្វីបអាស៊ី លើប្រភេទកីឡាអត្តពលកម្មប្រណាំងរទេះ ចម្ងាយ ១០០ម៉ែត្រ (វិញ្ញាសា T54)

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការ ប៉ារ៉ាអូឡាំពិកកម្ពុជាបាន អបអរសាទរ និងអរគុណ នូវការខិតខំប្រឹងប្រែងទាំងអស់គ្នា អត្តពលិកយើងតែ ១៧ នាក់ ក្នុងចំណោមអត្តពលិកជាង៣០០០នាក់។ បងប្អូនបានមេដាយ១ហើយ អស្ចារ្យណាស់ អបអរសាទរទាំងអស់គ្នា វ់ាន វ៉ុន ជាវីរបុរសរកបានមេដាយទី១មុនគេ សម្រាប់កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៥ របស់កម្ពុជាយើង ខ្ញុំស្រក់ទឹកភ្នែកមិនដឹងខ្លួនដោយក្តីរំភើប និងគោរពដឹងគុណជាទីបំផុត នូវការបង្កើតនិងផ្តល់កិត្តិយសសម្រាប់ ជនពិការ ប្រជាជន និងប្រទេសជាតិយើង៕



