កីឡា

បរាជ័យដ៏អាម៉ាស់នៅ Como ដោយទម្រង់លេង Man Utd ធ្លាក់កម្រិត ខណៈលោក Carrick ប្រឈមនិងសម្ពាធ យ៉ាងធ្ងន់ធ្ងរពីក្លឹម

បរទេស៖ ក្រុមបិសាចក្រហម Manchester United បានជួបប្រទះ នូវបរាជ័យយ៉ាងអាម៉ាស់ក្រោមស្នាដៃក្រុម Como ក្នុងលទ្ធផល ៤-១ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ដែលធ្វើឱ្យមានរលក នៃការរិះគន់យ៉ាងខ្លាំងនៅក្នុងក្លឹប នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី២២ខែតុលា ឆ្នាំ២០២៦ ។ ទោះបីជាទម្រង់លេងរបស់កីឡាករនៅលើទីលានត្រូវបានវាយតម្លៃថា “យ៉ាប់យឺនបំផុត” ក៏ដោយ ក៏លោក Michael Carrick ដែលជាអ្នកចាត់ការទូទៅ កំពុងក្លាយជាគោលដៅចម្បងដែលត្រូវរ៉ាប់រងនូវផលវិបាក។ លោកកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងធ្ងន់ធ្ងរជុំវិញអនាគត និងតំណែងរបស់លោកនៅក្លឹប។ ក្រោយបញ្ចប់ការប្រកួត លោក Carrick បានចេញមុខសុំទោសដោយផ្ទាល់ទៅកាន់អ្នកគាំទ្ររបស់ Man…

បរទេស៖ ក្រុមបិសាចក្រហម Manchester United បានជួបប្រទះ នូវបរាជ័យយ៉ាងអាម៉ាស់ក្រោមស្នាដៃក្រុម Como ក្នុងលទ្ធផល ៤-១ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ដែលធ្វើឱ្យមានរលក នៃការរិះគន់យ៉ាងខ្លាំងនៅក្នុងក្លឹប នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី២២ខែតុលា ឆ្នាំ២០២៦ ។

ទោះបីជាទម្រង់លេងរបស់កីឡាករនៅលើទីលានត្រូវបានវាយតម្លៃថា "យ៉ាប់យឺនបំផុត" ក៏ដោយ ក៏លោក Michael Carrick ដែលជាអ្នកចាត់ការទូទៅ កំពុងក្លាយជាគោលដៅចម្បងដែលត្រូវរ៉ាប់រងនូវផលវិបាក។ លោកកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងធ្ងន់ធ្ងរជុំវិញអនាគត និងតំណែងរបស់លោកនៅក្លឹប។

ក្រោយបញ្ចប់ការប្រកួត លោក Carrick បានចេញមុខសុំទោសដោយផ្ទាល់ទៅកាន់អ្នកគាំទ្ររបស់ Man United ចំពោះលទ្ធផល និងទម្រង់លេងដែលលោកបានពណ៌នាថា "មិនអាចទទួលយកបានជាដាច់ខាត" (Unacceptable)។

បរាជ័យនេះបានរុញច្រានឱ្យមានការខ្វែងគំនិតគ្នារវាងកីឡាករ និងគ្រូបង្វឹកជាសាធារណៈ។ ប្រធានក្រុម Bruno Fernandes បានរិះគន់ទៅលើកលយុទ្ធរបស់ក្រុមគ្រូបង្វឹក ខណៈដែលលោក Carrick បានវាយបកទៅលើការរិះគន់នេះវិញភ្លាមៗ ដោយចង្អុលបង្ហាញពីកង្វះការប្រឹងប្រែងរត់របស់កីឡាករនៅលើទីលាន ដែលជាដើមចមពិតប្រាកដនៃការបរាជ័យ។

លទ្ធផលនៅទីក្រុង Como មិនត្រឹមតែជាការបាត់បង់ពិន្ទុដ៏គួរឱ្យខកចិត្តក្នុងក្របខ័ណ្ឌអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលាតត្រដាងពីវិបត្តិផ្ទៃក្នុង និងគម្លាតរវាងកីឡាករ និងក្រុមគ្រូបង្វឹកផងដែរ ដែលធ្វើឱ្យក្លឹបត្រូវស្វែងរកដំណោះស្រាយបន្ទាន់ដើម្បីស្តារស្ថានការណ៍ឡើងវិញ។

ប្រែសម្រួល៖ គីរី

Most Popular

To Top