កីឡា

មូលហេតុ៣ ដែលLeipzig មិនពិចារណាទិញ Keita មកវិញឡើយ ទោះLiverpool មានគម្រោងលក់ក្តី

គិតចាប់តាំង តែពីពេលផ្ទេរ មកអង់គ្លេសជាមួយ នឹងក្លឹបហង្សក្រហម Liverpool កាលពីឆ្នាំ២០១៨ មកកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្រ របស់ក្លឹបអង់គ្លេស Keita មិនអាចបង្ហាញទំរង់លេងល្អ ដូចទៅនឹងការរំពឹងទុក របស់ក្លឹបបានឡើយ ហើយកំពុងតែត្រឹម បានសម្រាកព្យាបាល របួសរហូតមក។

មានព័ត៌មានជាច្រើន បានអះអាងថា Liverpool កំពុងស្វែងរកឧិកាសក្នុងការលក់កីឡាករ ខ្សែបម្រើរូបនេះ ចេញក្រោយការចំណាយលុយ ដល់ទៅ៦០លានផោន ទាំងមិនទាន់បានទទួលលទ្ធផលធំដំ ពីកីឡាកររូបនេះឡើយ ។ យោងតាមការចេញផ្សាយ របស់The Mirror នៅថ្ងៃនេះបានសរសេរថា ក្រោយទទួលបានដំណឹងនេះ ក្លឹបចាស់របស់ខ្លួនគឺLeipzigបានបង្ហាញជំហថា ខ្លួននឹងមិនចំណាយលុយ ដើម្បីទិញយកកីឡាកររូបនេះ មកវិញឡើយ។

មូលហេតុចំនួន ៣ ដែលក្លឹបបានសម្រេច ចិត្តបង្ហាញជំហបែបនេះ ក្នុងនោះទី១គឺប្រាក់កម្រៃថ្លៃពេក ដែលក្នុងកុងត្រាជាមួយនឹង LiverpoolកីឡាករKeita ទទួលបានរហូតទៅដល់១១លានផោន ក្នុងមួយឆ្នាំទី២គោលការណ៍ របស់ក្លឹបគឺទិញចូលកីឡាករ ដែលមានវ័យ២៤ឆ្នាំ ចុះក្រោមប៉ុណ្ណោះ ហើយទី៣បច្ចុប្បន្នLeipzig បានចាត់ថ្នាក់កីឡាករKeita ជាកីឡាករលំដាប់ពិភពលោករួច ទៅហើយមិនអាចមកលេង ជាមួយនឹងខ្លួនបានឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top