ព្រឹត្តិការណ៍

កូរ៉េខាងត្បូង នឹងបង្ហាញពីវិធានការមួយចំនួន ដើម្បីជួយឲ្យមានស្ថេរភាព ទីផ្សារឡើងវិញ

សេអ៊ូល៖ ប្រភពពីឧស្សាហកម្ម បានឲ្យដឹងថា អាជ្ញាធរហិរញ្ញវត្ថុ របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងប្រកាសពីវិធានការណ៍មួយចំនួន នៅសប្តាហ៍នេះ ដើម្បីជួយធ្វើឱ្យទីផ្សារហិរញ្ញវត្ថុ មានស្ថេរភាព ដែលមានការរីករាលដាល នៃវីរុសកូរ៉ូណាថ្មីនេះ។

យោងតាមមន្រ្តីបានឲ្យដឹងថា វិធានការណ៍នេះរួមមាន មូលនិធិស្ថិរភាពទីផ្សារមូលបត្រ ដែលមានតម្លៃជាង ១០ ទ្រីលានវ៉ុន (៧,៩៤ ពាន់លានដុល្លារ) ។

កាលពីសប្តាហ៍មុន ប្រធានគណៈកម្មការសេវាកម្មហិរញ្ញវត្ថុ លោកអ៊ឹង សុងស៊ូ បានសម្រេចចិត្ត បង្កើតមូលនិធិស្ថិរភាព ទីផ្សារមូលបត្របំណុល ក្នុងអំឡុងកិច្ចប្រជុំជាមួយ ប្រធានធនាគារចំនួន ៨ និងមន្ត្រីពាក់ព័ន្ធដទៃទៀត៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top