ព្រឹត្តិការណ៍

តាមដានទាំងអស់គ្នា៖ ការបាត់បង់អារម្មណ៍ក្លិន ឬរសជាតិ ជាសញ្ញាដំបូង នៃការឆ្លងវីរុសកូរ៉ូណា

សេអ៊ូល៖ ការស្ទង់មតិមួយ បានបង្ហាញកាលពីថ្ងៃពុធថា ប្រហែលជា ១៥ ភាគរយ នៃអ្នកជំងឺកូរ៉ូណា នៅកូរ៉េខាងត្បូង បានលើកឡើងថា ពួកគេបានបាត់បង់ក្លិន ឬរសជាតិរបស់ពួកគេ នៅក្នុងការបង្ហាញ ដែលអាចបង្ហាញថាការបាត់បង់ក្លិន ឬរសជាតិអាចជាសញ្ញាដំបូង នៃការឆ្លងវីរុស។

យោងតាមការស្ទង់មតិ តាមទូរស័ព្ទរបស់វេជ្ជបណ្ឌិត នៅទីក្រុងដេហ្គូ ដែលរងការវាយប្រហារ ដោយវីរុសកូរ៉ូណា បានឲ្យដឹងថា ១៥,៣ ភាគរយ នៃអ្នកផ្ទុកវីរុសចំនួន ៣.១៩១ នាក់ ឬអ្នកជំងឺ ៤៨៨ នាក់បាននិយាយថា ពួកគេបាត់បង់អារម្មណ៍ក្លិន ឬរសជាតិ។

វាមិនចម្លែកទេ ដែលអ្នកជំងឺឆ្លងវីរុស ដង្ហើមមានរោគសញ្ញាបែបនេះ។ អ្នកជំនាញខ្លះ បាននិយាយថា វាពិបាកក្នុងការវាយតម្លៃ ថាតើការបាត់បង់អារម្មណ៍ក្លិន ឬរសជាតិ គឺជាសញ្ញានៃការឆ្លង ជាមួយវីរុសកូវីដ- ១៩ ដែលបានកើតឡើង នៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន៕ ដោយ ៖ ឈូក បូរ៉ា

Most Popular

To Top