អាមេរិក ៖ ក្រុមហ៊ុនផលិតស្មាតហ្វូន សហរដ្ឋអាមេរិក Apple អាចបន្ថែមTouch IDនៅលើ Apple Watch របស់ខ្លួន ដោយលុបបំបាត់នូវតម្រូវការវាយលេខកូដសម្ងាត់របស់ខ្លួន នេះបើយោង តាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។
របាយការណ៍ថ្មីមួយ បានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះអាចបន្ថែមជីវមាត្រមេដៃ ទៅជាមកុដឌីជីថល ឬក្រោមអេក្រង់ ។ អ្នកប្រើប្រាស់អាចមើលឃើញ បច្ចេកវិទ្យាថ្មីនៅក្នុង Apple Watch Series 7 ត្រូវបានគេនិយាយផងដែរថា មានថាមពលថ្មប្រសើរ ជាងមុនការគាំទ្រ កាន់តែទូលំទូលាយសម្រាប់បណ្តាញ LTE និងវ៉ាយហ្វាយ ៦ “WiFi 6” ។
Apple ក៏អាចកែលម្អឧបករណ៍ហ្សែនជំនាន់ថ្មីទាំងស្រុង ជាមួយការរចនាថ្មីកម្មវិធី ដែលមានស្រាប់ និងបង្កើនសមត្ថភាពរបស់កម្មវិធី Siri ។ របាយការណ៍នេះត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Verifier អះអាងថា បានទទួលព័ត៌មានអំពី Apple Watch បន្ទាប់ ។
The Verified បានឲ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ ដ៏គួរអោយចាប់អារម្មណ៍មួយ របស់ Apple ត្រូវបានគេរំពឹងថា នឹងទទួលបានការធ្វើបច្ចុប្បន្នភាពក្នុងរយៈពេលពីរបីឆ្នាំដំបូង។ ការអាប់ដេតត្រូវបានគេរំពឹងថា នឹងបន្ថែមការរចនាថ្មី ទៅក្នុងប្រព័ន្ធ ហើយកម្មវិធី ដែលភ្ជាប់មកជាមួយក៏ត្រូវបានគេរំពឹងថា នឹងទទួលបានបច្ចុប្បន្នភាព ដែលយើងមិនបានឃើញក្នុង ប៉ុន្មានឆ្នាំថ្មីៗនេះដែរ ។
ក្រៅពីថាមពលថ្មបានយូរ និងធ្វើឲ្យកម្មវិធី Siri ប្រសើរឡើងរបាយការណ៍នេះក៏និយាយអំពីកម្មវិធីថ្មី ដែលអាចតាមដានអុកស៊ីសែនឈាម និងលំនាំដំណេក៕