ព្រឹត្តិការណ៍

នាយកដ្ឋានបច្ចេកវិទ្យា ទីបេ កិច្ចខិតខំប្រឹងប្រែង បង្កើតបច្ចេកវិទ្យា ដើម្បីលើកកម្ពស់សេដ្ឋកិច្ច

ទីបេ ៖ មន្រ្តីបាននិយាយថា តំបន់ស្វយ័តទីបេ នឹងបង្កើនការគាំទ្រ ដល់ក្រុមហ៊ុន បច្ចេកវិទ្យា ក្នុងស្រុក និងការច្នៃប្រឌិតបច្ចេកវិទ្យា ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់ខ្លួន ដើម្បីពង្រឹងសេដ្ឋកិច្ច ក្នុងស្រុកយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ជាផ្នែកមួយ នៃការនេះវាបានបង្កើតយន្តការ “ប័ណ្ណច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” នៅក្រោមនាយកដ្ឋាន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ខ្លួន ដើម្បីលើកទឹកចិត្តដល់ការ អភិវឌ្ឍសហគ្រាស ។ ក្រុមហ៊ុនអាចដាក់ពាក្យសុំប័ណ្ណទូទាត់ នៅមជ្ឈមណ្ឌលសេវាកម្ម សហគ្រិនភាព វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃនាយកដ្ឋានបានច្រើនដងក្នុងមួយឆ្នាំ។

ដែនកំណត់ប្រចាំឆ្នាំ នៃប័ណ្ណទូទាត់សម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់សហគ្រាសធុនតូច និងមធ្យមគឺ ១០០,០០០ យ័ន (១៤.០៧៧ ដុល្លារ) ខណៈដែនកំណត់ សម្រាប់ការចាប់ផ្តើម អាជីវកម្មត្រូវបានកំណត់ ៥ ម៉ឺនយន់ ។
ប័ណ្ណទូទាត់ច្នៃប្រឌិត ត្រូវតែប្រើក្នុងឆ្នាំតែមួយ នៃពាក្យសុំហើយនឹង មិនមានសុពលភាពទេ ប្រសិនបើវាផុតសុពលភាព ។
ក្រុមហ៊ុន អាចប្រើប័ណ្ណទូទាត់ ដើម្បីទិញ សេវាកម្មពី សាកលវិទ្យាល័យ និង វិទ្យាស្ថានស្រាវជ្រាវ ដូចជាសេវាកម្មទាក់ទងនឹងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ការចាប់ផ្តើម អាជីវកម្មការប្រឹក្សាបច្ចេកវិទ្យា និងទិដ្ឋភាពជាច្រើនទៀត ៕

Most Popular

To Top