UEFA ត្រូវបានគេជឿជាក់ថា នឹងបើកកិច្ចប្រជុំជាបន្ទាន់មួយ នៅថ្ងៃពុធស្អែកនេះដើម្បីសម្រេចចិត្តថា តើព្រឹត្តិការណ៍ Champion League ដែលស្ថិតដល់វគ្គ ៨ក្រុមចុងក្រោយនោះ នឹងត្រូវប្តូរកាលវិភាគ ឬលប់ចោលហើយកិច្ចប្រជុំនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងបន្ទាប់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលប្រធានគណកម្មការបានប្រកាសថា វានឹងអាចត្រូវបានលប់ចោលជាផ្លូវការតែម្តង។
កូរ៉ូណាកំពុងបន្តរាតត្បាត នៅក្នុងគ្រប់តំបន់ទាំងអស់ ក្នុងតំបន់អ៊ឺរ៉ុបហើយបានធ្វើឲ្យលីក ក្នុងស្រុកជាច្រើនត្រូវបានពន្យាពេល និងកំពុងពិចារណាលប់ចោល រដូវកាលផងដែរ ដោយជឿជាក់ថា ស្ថានភាពនឹងមិនអាចត្រឡប់មកល្អប្រសើរឡើងវិញ ទាន់ខែឧសភាឬខែខាងមុខនោះឡើយ។
UEFA បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយ របស់ខ្លួនថា កិច្ចប្រជុំនឹងមានការចូលរួម ពីសំណាក់អគ្គលេខាធិកា បាល់ទាត់ចំនួន ៥សមាគមន៍បាល់ទាត់ចំនួន ៥៥ហើយ កិច្ចប្រជុំនឹងត្រូវធ្វើឡើងតាមរយៈ វិដេអូខលនាថ្ងៃទី១ ខែមេសា ដើម្បីការសម្រេចចិត្តចុងក្រោយមួយ ៕
ប្រែសម្រួល៖ ស៊ុន លី