ព្រឹត្តិការណ៍

ណាតូស្វាគមន៍ ប្រទេស ម៉ាសេដូនា ខាងជើង ជាសមាជិក ទី៣០

បរទេស៖រដ្ឋមន្ត្រីការបរទេសនានារបស់អង្គការណាតូ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានសម្តែងការស្វាគមន៍ប្រទេសម៉ាសេដូនាខាងជើងជាសមាជិកដ៏ថ្មីបំផុតរបស់អង្គការសម្ពន្ធមិត្ត ដោយបានបញ្ចប់ដំណើរការដ៏វែង ដែលរួមមានទាំងការផ្លាស់ប្តូរឈ្មោះប្រទេសជាដើម។ 

ក្រោយកិច្ចប្រជុំគ្នាតាមវីដេអូខល ដែលរដ្ឋមន្ត្រីរបស់ប្រទេសម៉ាសេដូនាខាងជើង បានចូលរួមផងដែរនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសនានារបស់អង្គការណាតូ បាននិយាយដូច្នេះថា “យើងស្វាគមន៍ប្រទេសម៉ាសេដូនា ជាសម្ពន្ធមិត្តទី៣០របស់ណាតូ”។ 

គួរបញ្ជាក់ថា សមាជិកអង្គការណាតូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីឆ្នាំមិញ អនុញ្ញាតឲ្យអតីតសាធារណរដ្ឋយូហ្គោស្លាវី បានក្លាយជាសមាជិកទី៣០នៃអង្គការសម្ពន្ធមិត្តយោធាដឹកនាំដោយអាមេរិក បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយក្រិក បានបញ្ចប់ជម្លោះដ៏យូរមួយ ជុំវិញរឿងឈ្មោះរបស់វា៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top