សេអ៊ូល៖ មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប បានលេីកឡេីងថាការចរចារការចែករំលែកការចំណាយ លើវិស័យការពារជាតិរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងបន្តដើម្បីធានានូវកិច្ចព្រមព្រៀងប្រកបដោយ ផលប្រយោជន៍ និងស្មើភាពគ្នាសម្រាប់ភាគីទាំងពីរ។
សេចក្តីរាយការណ៍ព័ត៌មានរបស់កូរ៉េខាងត្បូង បានលើកឡើងនៅមុននេះថាប្រទេសទាំងពីរបានឈានដល់ ការព្រមព្រៀងគ្នាមួយ ស្តីពីការចែករំលែកចំណាយ សម្រាប់ការឈរជើងរបស់កងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់នៅក្នុងសម្ព័ន្ធមិត្តអាស៊ីហើយអាចប្រកាសវា នៅដើមថ្ងៃទី០១ ខែមេសា ប៉ុន្ដែមិនមានលទ្ធផលនោះទេ។
លោក Clarke Cooper ឧបការីរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការនយោបាយយោធា បានលេីកឡេីងថាការចរចាមិនដែលឈប់នោះទេ ហើយកំពុងត្រូវបានធ្វើឡើងស្ទើរតែទាំងអស់៕ដោយ ឈូក បូរ៉ា

