មកដល់ពេលនេះ គ្រប់គ្នាបានដឹងហើយ ថាកីឡាករខ្សែប្រយុទ្ធប្រេស៊ីលNeymarពិតជាពិបាកចិត្ត ក្នុងការបន្តលេងជាមួយនឹងក្លឹបយក្សបារាំងPSGយ៉ាងខ្លាំង ហើយតែងតែចិញ្ចឹមចិត្តក្នុងការផ្ទេរចេញពីទីនេះឲ្យបាន នាពេលណាមួយ។
សាមីខ្លួនចង់ចាកចេញមិនសូវជា បញ្ហាប៉ុន្មានទេប៉ុន្តែនៅពេលដែលមានការលើកឡើងនិង ស្នើពីមិត្តរួមក្លឹបចាស់ដូចជាMessiជាដើមនោះពិតជាកាន់តែ ធ្វើឲ្យNeymarនៅមិនសុខឡើយក្នុងការចេញពី បារាំងត្រឡប់មកBarcelona។នៅសប្តាហ៍នេះ សូម្បីតែវិរៈបុរសក្លឹបBarcelonaលោកXavi ក៏បានធ្វើការលើកឡើងដូចគ្នានេះដែរថាNeymarគួរតែត្រឡប់មក អេស្បាញវិញជាមួយនឹងក្លឹប។
Neymarកីឡាករដែលមាន តម្លៃថ្លៃបំផុតលើលោកក្នុងវ័យ២៨ឆ្នាំរូបនេះបានផ្ទេរចេញពី Barcelonaកាលពីឆ្នាំ២០១៧ក្នុងតម្លៃខ្លួនរហូតទៅដល់១៩៨លានផោនប៉ុន្តែបែរជាបានត្រឹមលទ្ធផលមិនសប្បាយចិត្ត ទៅវិញដោយកន្លងមកមានទាំងការប៉ះពាក់សម្តីជាមួយ នឹងក្លឹបផងនិងអ្នកគាំទ្ររបស់PSGផងដែរ៕
ប្រែសម្រួល៖ស៊ុនលី