បរទេស ៖ មួយរយៈចុងក្រោយនេះ សត្វឆ្មាសំបុរខ្មៅ កំពុងត្រូវបានសម្លាប់ នៅប្រទេសវៀតណាម ហើយត្រូវបានគេយកទៅស្រុះ និងហូប ដោយអះអាងថា វាជាអាហារដែល អាចព្យាបាល វិរុសកូរ៉ូណាបាន។
យោងតាមការអះអាង របស់ក្រុម មិនទទួលទាន សត្វឆ្កែ ឬThe No To Dog Meat group នៅក្នុងប្រទេសវៀតណាម បាននិយាយថា សត្វឆ្មាជាច្រើនត្រូវបានបកស្បែក និងចំអិនជាម្ហូបញាំ ដោយសង្ឃឹមថា វានឹងអាចព្យាបាល ជំងឺរាតត្បាតមួយនេះ។
នៅក្នុងវិដេអូ ជាភស្តុតាង គេអាចមើលឃើញថា វិធីទទួលទានមួយរបស់គេ គឺយកសត្វឆ្មាដែលគេសម្លាប់រួច ទៅហាលឲ្យស្ងួតនៅក្នុងកំដៅថ្ងៃ បន្ទាប់មកកិនវាឲ្យម៉ដ្ឋ ហើយយកទៅលាយ ជាមួយនឹងគ្រឿងទេស មួយចំនួនមុនទទួលទាន។
គួរឲ្យដឹងដែរថា ទីក្រុងហានូយកំពុងអនុវត្ត សកម្មភាពនេះខ្លាំង ជាងគេហើយក្នុងនោះមានទាំង ការលក់អនឡាញផងដែរ នៅក្នុងបណ្តាញសង្គមជាច្រើន៕
ប្រែសម្រួល៖ស៊ុនលី