ស្វីស៖ គណៈកម្មាធិការជាតិនីមួយៗ នឹងទទួលបានថវិកាចំនួន ៥០០,០០០ ដុល្លារដែល FIFA បាននិយាយថា ជាធម្មតានឹងត្រូវប្រគល់ជូន នៅពេលបំពេញលក្ខន្តិកៈ ជាក់លាក់ ប៉ុន្តែនឹងបញ្ចេញថវិកាទាំងនោះ និង សិទ្ធិដែលនៅសល់ សម្រាប់ឆ្នាំ ២០១៩ និង ២០២០ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ការផ្ទុះឡើងនៃជំងឺកូរ៉ូណា បាននាំបាល់ទាត់ទៅជាជំហរ ហើយក្លិបបានតស៊ូ ដើម្បីទប់ទល់នឹងការបាត់បង់ ប្រាក់ចំណូល។ លោក Gianni Infantino ប្រធាន FIFA បានមានប្រសាសន៍ថា វាជាកាតព្វកិច្ចរបស់ FIFA ដែលត្រូវនៅទីនោះ និងគាំទ្រដល់អ្នកកំពុង ប្រឈមមុខនឹង តម្រូវការធ្ងន់ធ្ងរ ។
លោកបានបន្ថែមថា នេះចាប់ផ្តើមដោយផ្តល់ ជំនួយហិរញ្ញវត្ថុភ្លាមៗដល់ សមាគមសមាជិករបស់យើង ដែលភាគច្រើនកំពុងជួបប្រទះ បញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ។ ថវិកាទាំងនេះបានមកពីកម្មវិធី Forward 2.0 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ហើយនឹងផ្តល់ថវិកាសរុបចំនួន ១,៧៤៦ ពាន់លានដុល្លារក្នុងរយៈពេលសរុបឆ្នាំ ២០១៩-២០២២៕
ដោយ៖លី ភីលីព