កីឡា

អ្នកចាំទី Man United ដៃទី២ Romero ធ្វើតេស្តរកកូវីដ១៩ ក្រោយឃុំខ្លួន អស់២សប្តាហ៍

នៅថ្ងៃនេះអ្នកចាំទី ជម្រើសទី២ របស់ក្លឹបបិសាចក្រហម Man United កីឡាករ អាហ្សង់ទីន Sergio Romero បាននិយាយថា គាត់បានទទួលការធ្វើតេស្ត ដើម្បីស្វែងរកវិរុសកូវីដ១៩ រួចរាល់ហើយ ក្រោយពេលដែលបានរក្សាឃុំខ្លួន អស់២សប្តាហ៍ នៅក្នុងប្រទេសកំណើត ។

ទោះបីជាយ៉ាងណាក្តី ដំណឹងល្អ គឺថាតេស្តលទ្ធផល គឺអវិជ្ជមានប៉ុន្តែអ្នកចាំទី វ័យ៣៣ឆ្នាំរូបនេះ នឹងប្រឈមមុខមុខទៅ នឹងបញ្ហាលំបាកមួយទៀត ដើម្បីត្រឡប់ទៅចូលរួមក្លឹបវិញនោះ ការធ្វើដំណើរដល់ទៅ១៤ម៉ោង លើយន្តហោះ ។ មានន័យថាRomero នឹងត្រូវរក្សាខ្លួនជាច្រើនយប់បន្ថែមទៀត ក្រោយការចុះចតយន្តហោះមុន ពេលធ្វើតេស្តសាជាថ្មី។

គួរឲ្យដឹងដែរថា ការប្រកួតទាំងឡាយ នៅលីកកំពូលអង់គ្លេស ត្រូវបានធ្វើឡើង តាំងតែពីថ្ងទី១០ ខែមិនា ចំណែកឯអ្នកចាំទីអាហ្សង់ទីនរូបនេះ បានធ្វើដំណើរចាកចេញ មកកាន់ប្រទេសកំណើត តាំងតែពីថ្ងៃទី២២ខែ មិនានិងបន្តឃុំ ខ្លួនអស់រយៈពេល ២សប្តាហ៍មកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top