កីឡា

ការប្រកួតរចនាមេដាយ និងពិលចាប់ផ្តើម សម្រាប់ការប្រកួត កីឡាអូឡាំពិក ទីក្រុងប៉េកាំង២០២២

ប៉ារីស ៖ អ្នករៀបចំបានប្រកាសថា មេដាយ និងការប្រកួតរចនាម៉ូដពិល សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងារ និងប៉ារ៉ាឡាំពិក “Beijing Winter Olympic Games and Paralympic Games ” នៅទីក្រុងប៉េកាំង២០២២ កំពុងដំណើរការហើយ យោងតាមការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី ។

អ្នករៀបចំកម្មវិធីបាននិយាយថា អ្នកចូលរួមទាំងអស់គួរ តែផ្អែកលើការរចនា របស់ពួកគេលើធាតុផ្សំ២គឺបច្ចេកវិទ្យា និងនិរន្តរភាព។ ទាំងមេដាយ និងពិល គឺជាផ្នែកដ៏សំខាន់នៃកីឡាអូឡាំពិក ដូច្នេះអ្នករៀបចំសង្ឃឹមថា ការរចនាម៉ូដ អាចជួយជំរុញគំនិត Beijing 2022 បង្ហាញពីការរួមបញ្ចូលគ្នារវាងវប្បធម៌ និងបច្ចេកវិទ្យាចិន។

ទន្ទឹមនឹងនេះវាក៏តម្រូវឲ្យមានពិល ដែលត្រូវបានរចនា ឡើងស្រប តាមគំនិតនៃអេកូឡូស៊ី និងនិរន្តរភាពដែលមានន័យថា វាគួរតែលើកទឹកចិត្ត ដល់ការប្រើប្រាស់វត្ថុធាតុដើម ដែលអាចកែច្នៃឡើងវិញបាន និងបច្ចេកវិទ្យាថ្មីនៅក្នុងដំណើរការផលិត៕
ដោយ៖លី ភីលីព

Most Popular

To Top