ព្រឹត្តិការណ៍

ទឹ្រស្តី មិនពិតជាច្រើនគិតថា ព្រះចន្ទ និងផែនដីត្រូវបង្កើត ឡើងដោយដុំថ្ម “ ងាប់”

អាមេរិក ៖ ព្រះច័ន្ទប្រហែលជា មិនមែនជាថ្មដែលងាប់ បន្ទាប់ពីអ្នកវិទ្យាសាស្រ្តនិយាយថា កម្រាលឥដ្ឋដែលលាតសន្ធឹង នៅលើផ្ទៃដីអាចជាសញ្ញា នៃប្រព័ន្ធតេស្តូទិក សកម្មនៅក្រោមដី ប៉ុន្តែមានភស្តុតាងថ្មី ជាច្រើនបានបង្ហាញជាផ្លូវការ របស់ណាសា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ទិន្នន័យដែលទទួលបានពីអង្គការ Lunar Reconnaissance Orbiter (LRO)របស់ណាសាបង្ហាញ ពីជួរភ្នំដោយមានកម្រាល ដូចពូកលាតសន្ធឹង លើផ្ទៃខាងលើ គឺជាលទ្ធផល នៃប្រព័ន្ធតេស្តូទិកសកម្ម ។ បំណះថ្មលាតជាង៥០០ដុំ ត្រូវបានគេរកឃើញនៅជិតព្រះច័ន្ទ ដែលបានបង្កើតឡើង ក្នុងកំឡុងពេល១៤ ថ្ងៃនៃភាពងងឹត។

ចលនាឡើងលើធ្វើ ឲ្យផ្ទៃខាងលើបែក ហើយអាចជួយឲ្យរីកូឡាសហូរ ចូលទៅក្នុងស្នាមប្រេះ និងរញ៉េរញ៉ៃដោយបន្សល់ទុកផ្ទាំងថ្ម ។ ជើងភ្នំអាចជាអេកូ នៃផលប៉ះពាល់ជាយូរមកហើយ ដែលស្ទើរតែហែកព្រះចន្ទដាច់ពីគ្នា កាលពី ៤,៣ ពាន់លានឆ្នាំមុន ។

ផ្ទៃក្រឡារបស់ព្រះច័ន្ទ ភាគច្រើនមានផ្ការ៉ូលីន ដែលជាម្សៅភួយនៃថ្មបង្កើតឡើង ដោយការទម្លាក់គ្រាប់បែកថេរ នៃអាចម៍ផ្កាយតូចៗ និងផលប៉ះពាល់ផ្សេងទៀត៕ដោយ៖លី ភីលីព

Most Popular

To Top