អាមេរិក៖ ក្រុមហ៊ុនបណ្តាញ ផ្សព្វផ្សាយយក្សសហរដ្ឋអាមេរិក Facebook នឹងចាប់ផ្តើមផ្សព្វផ្សាយ បណ្តាញចុះឈ្មោះអ្នកបោះឆ្នោត ដល់អ្នកប្រើប្រាស់អាមេរិក ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ដោយក្រុមហ៊ុនមានគោលដៅ កំពុងការចុះឈ្មោះ អ្នកបោះឆ្នោតថ្មីចំនួន ៤ លាននាក់តែប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
យោងតាមក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុននឹងភ្ជាប់ទំនាក់ទំនង ទៅកំពូលនៃមតិព័ត៌មាន អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣ ខែកក្កដាសម្រាប់អ្នកប្រើប្រាស់ណា ដែលមានអាយុគ្រប់បោះឆ្នោត។ ប្រអប់ព័ត៌មានក៏នឹងផ្តល់ទិន្នន័យ ដល់អ្នកប្រើប្រាស់ អំពីរបៀបចុះឈ្មោះ និងណែនាំពួកគេ ទៅកាន់គេហទំព័រ ចុះបញ្ជីរដ្ឋរបស់ពួកគេ ឬអង្គការមិនឯករាជ្យ ប្រសិនបើរដ្ឋអ្នកប្រើប្រាស់ មិនមានធនធានដែលអាចរកបាន។
តាមសេចក្ដីថ្លែងការណ៍មួយ លោក Nick Clegg អនុប្រធានទទួលបន្ទុកកិច្ចការ និងទំនាក់ទំនងពិភពលោក របស់ Facebook បាននិយាយថា រាល់អ្នកប្រើប្រាស់ Facebook ដែលមានអាយុបោះឆ្នោត នៅសហរដ្ឋអាមេរិក នឹងត្រូវបានផ្តល់ព័ត៌មាន ព្រមទំាងត្រូវបង្ហាញយ៉ាងច្បាស់ នៅលើទំព័រព័ត៌មានរបស់ពួកគេ អំពីរបៀបចុះឈ្មោះបោះឆ្នោត។ នេះនឹងជាជំហានមួយ ក្នុងយុទ្ធនាការព័ត៌មាន អ្នកបោះឆ្នោតធំបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក៕ ដោយ៖លី ភីលីព
