បរទេស: មន្ត្រីសមាគមបាល់ទាត់ឥណ្ឌូណេស៊ី ហៅកាត់ថា PSSIបាននិយាយនៅថ្ងៃ សុក្រនេះថា ប្រទេសឥណ្ឌូនេស៊ី បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ ពិភពលោក អាយុក្រោម២១ឆ្នាំសម្រាប់ឆ្នាំ២០២១ជាផ្លូវការហើយ ។
លោក Gatot Widakdo ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងអន្តរជាតិបាននិយាយថាប្រទេសឥណ្ឌូណេស៊ីត្រូវបានជ្រើសរើសលើគូប្រជែងប្រទេសប្រេស៊ីលនិងប្រទេសប៉េរូបន្ទាប់ពីវគ្គបង្ហាញចុងក្រោយត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA នៅទីក្រុងសៀងហៃប្រទេសចិន។
ប្រទេសឥណ្ឌូនេស៊ី ក្លាយជាប្រទេសបេក្ខភាពតែមួយគត់ ពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) បន្ទាប់ពីមីយ៉ាន់ម៉ា ថៃ បារ៉ែន អារ៉ាប់ និងអេមីរ៉ាតអារ៉ាប់រួម បានដកខ្លួនចេញ ពីដំណើរការសុំសិទ្ធលើកនេះ។
លោក Gatot បានបន្ថែមថាបេក្ខភាព របស់ឥណ្ឌូណេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២១ គឺជាផ្នែកមួយនៃផែនការរយៈពេលវែង របស់ខ្លួន ក្នុងការធ្វើជាម្ចាស់ជើងឯក សម្រាប់កីឡាករបាល់ទាត់ ជាន់ខ្ពស់ គឺព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក នៅឆ្នាំ ២០៣៤ ឬ ២០៣៨ ផងដែរ៕
ប្រែសម្រួល:ស៊ុនលី