កីឡា

៧ឆ្នាំហើយដែលលេងឲ្យ Real Madrid តែ Casemiro បញ្ជាក់ថា នៅតែខ្លាចមិនសូវហ៊ាន និយាយជាមួយ លោក Zidane ឡើយ

នៅសប្តាហ៍នេះកីឡាករខ្សែបម្រើឆ្នើមរបស់ ក្លឹបយក្ស Real Madrid លោក Casemiro បានធ្វើការលើកឡើងគួរឲ្យចាប៉អារម្មណ៍មួយថា គាត់តែងតែមានអារម្មណ៍ ភ័យខ្លាចគ្រប់ពេលដែលនិយាយទៅកាន់គ្រូបង្វឹកក្លឹបលោក Zidane ។

កីឡាករវ័យ២៨ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លឹបតាំងតែ ពីឆ្នាំ២០១៣ពោលគឺ៧ឆ្នាំមកហើយនិងបានកសាងសមត្ថភាពក្លាយ ទៅជាកីឡាករ ដ៏ល្អនិងសំខាន់បំផុត របស់ក្លឹបក្រោមការដឹកនាំរបស់លោក Zidane។

ប៉ុន្តែនៅពេលនេះកីឡាករ Casemiro បានបញ្ជាក់ថាគាត់ នៅតែមានអារម្មណ៍ភ័យខ្លាចក្នុងការនិយាយជាមួយនឹងគ្រូបង្វឹក បារាំងរូបនេះដោយសារតែពេល និយាយឬពិភាក្សាគ្នាគាត់តែងតែបានព្យាយាមសំណូមពរឲ្យ Casemiro ខិតខំប្រឹងប្រែងបន្ថែមទៀត នៅស្ទើរគ្រប់ការប្រកួត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top