យោងតាមការចេញផ្សាយ របស់ the Sky Italia នៅថ្ងៃនេះបានសរសេរថា ក្លឹបអង់គ្លេស Everton ត្រូវបានគេជឿជាក់ថា កំពុងមានបំណងចង់បាន ប្រធានក្រុមរបស់ Roma កីឡាករ Alessandro Florenzi បំផុតនៅរដូវក្តៅនេះ។
ក្លឹប Everton មានផែនការយ៉ាងច្បាស់លាស់ ក្នុងការពង្រឹងតំបន់ការពារស្លាបស្តាំរបស់ខ្លួន ដើម្បីត្រៀមរដូវកាលក្រោយហើយកីឡាករ វ័យ២៩ឆ្នាំរូបនេះ គឺជាគោលដៅអទិភាពរបស់ក្លឹប។
Florenzi ដែលបច្ចុប្បន្នក៏កំពុងមានព័ត៌មាន ក្នុងការផ្ទេរទៅលេងជាមួយនឹងក្លឹប Atalanta ផងដែរទាំងដែលគាត់កំពុង មានកុងត្រានៅសល់៣ឆ្នាំទៀត ជាមួយនឹង Roma ក្តី៕
ប្រែសម្រួល៖ស៊ុនលី