ប្លែកៗ

កងទ័ពថៃ ចាប់ផ្តើមសមយុទ្ធរុក្សាសន្តិសុខដ៏ធំ ជាមួយឧទ្ធម្ភាគចក្រ Black Hawk នៅកន្លែងដែលនឹងទទួលមេដឹកនាំពិភពលោក

បរទេស៖ សមយុទ្ធសន្តិសុខដ៏សំខាន់មួយត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ នៅឯ Muang Thong Thani ក្នុងខេត្ត Nonthaburi ជាកន្លែងដែលមេដឹកនាំពិភពលោកនឹងជួបជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅចុងសប្តាហ៍នេះ ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីដែលបានធ្វើជាអធិបតីក្នុងសមយុទ្ធនេះ ក្នុងតួនាទីជាប្រធានសន្តិសុខជាតិបាននិយាយថា លោកមានទំនុកចិត្តថា ប្រទេសថៃបានត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបចំពោះឧប្បត្តិហេតុដែលមិនបានរំពឹងទុកណាមួយ នៅក្នុងកិច្ចប្រជុំកំពូល។

កងកុម្ម៉ង់ដូ កងទ័ព នឹងស្ថិតនៅក្នុងចំណោមប៉ូលីស និងសន្តិសុខ ចំនួន ១៧.០០០ នាក់ដែលត្រូវបានដាក់ពង្រាយជាសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលនិងកិច្ចប្រជុំពាក់ព័ន្ធ ហើយឧទ្ធម្ភាគចក្រ Black Hawk មួយគ្រឿងត្រូវបានគេដាក់ពង្រាយក្នុងពេលធ្វើសមយុទ្ធនេះដែលគេបានឃើញបុគ្គលិកសន្តិសុខបានលោតតាមខ្សែពួរចេញពីឧទ្ធម្ភាគចក្រនោះដែរ។

សមយុទ្ធសន្តិសុខកាលពីថ្ងៃអង្គារ បានធ្វើត្រាប់តាមការឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខកម្រិតខ្ពស់ ក៏ដូចជាប្រតិបត្តិការជួយសង្គ្រោះ និងជម្លៀសអ្នកចូលរួមក្នុងកិច្ចប្រជុំកំពូល៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top