ប្លែកៗ

អ្នកវិទ្យាសាស្ត្រចិន ដាំពេជ្រសិប្បនិម្មិត ១ការ៉ាត់ នៅក្នុងមន្ទីរពិសោធន៍

ចិន៖ អ្នកវិទ្យាសាស្ត្រចិន ដែលបានបង្កើតពេជ្រ សិប្បនិម្មិតមួយការ៉ាត់ក្នុងមួយសប្តាហ៍បាននិយាយថា ដំណើរការនេះគឺដូចជាការដាំដំណាំជាមួយ “ គ្រាប់” និង“ ជី” យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។

យោងតាមអ្នកវិទ្យាសាស្ត្រ មកពីវិទ្យាស្ថានបច្ចេកវិទ្យា និងវិស្វកម្មនីងបូក្រោមបណ្ឌិត្យសភា វិទ្យាសាស្ត្រចិនបានឲ្យដឹងថា គ្រាប់នេះគឺជាគ្រាប់ពេជ្រ ធម្មជាតិតូចមួយហើយជី គឺឧស្ម័នមេតាន។ 

លោកLi He អ្នកស្រាវជ្រាវអំពីវត្ថុធាតុដើមថ្មី និងបច្ចេកវិជ្ជាអនុវត្តលើសមុទ្របាននិយាយថា ដំបូងពួកគេបង្កើតថេប្លេតមួយមានដុំពេជ្រធម្មជាតិ ហើយបានប្រើម៉ូលេគុលមេតាន ដើម្បីបំបែកអាតូមកាបូនដើម្បី ដាក់នៅលើបំណែកគ្រាប់ពូជនៅក្នុងមន្ទីរពិសោធន៍។

គ្រាប់ពេជ្រសិប្បនិម្មិតមួយ អាចលូតលាស់ក្នុងល្បឿន ០,០០៧ មីល្លីម៉ែត្រក្នុងមួយម៉ោង ហើយក្នុងរយៈពេល៧ថ្ងៃវានឹងមានទំហំប្រហែលមួយការ៉ាត់។ ភាពរឹង និងភាពបរិសុទ្ធរបស់វាគឺអាចប្រៀបធៀប ទៅនឹងពេជ្រធម្មជាតិ។

ដោយសារតែបច្ចេកទេសកែច្នៃ ផ្សេងៗពេជ្រធម្មជាតិមួយការ៉ាត់មានតម្លៃប្រហែល ២០,០០០ យ័នទៅ ២០០,០០០ យ័ន (២,៨៣០ ទៅ២៨,៣០៦ ដុល្លារ) ប៉ុន្តែពេជ្រសិប្បនិម្មិតដែលមានទំហំប្រហែល ៣,៣០០ យ័នប្រហែលមួយភាគ ៦ នៃតម្លៃធម្មជាតិ។

ពេជ្រសិប្បនិម្មិតទាំងនេះអាចត្រូវបានប្រើសម្រាប់គ្រឿងអលង្ការ ហើយបច្ចេកវិទ្យាអាចជួយផលិតឧបករណ៍ដែលមានភាពច្បាស់លាស់ នៅក្នុងអុបទិចឡាស៊ែររ៉ាដា និងវាលផ្សេងទៀត៕

Most Popular

To Top