បច្ចេកវិទ្យា

ធ្លាក់ឧទ្ធម្ភាគចក្ររបស់ កូរ៉េខាងត្បូង នៅដែនសមុទ្រកោះជម្លោះ Dokdo បាត់ខ្លួន៧នាក់


សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ក្រុមមន្ត្រីបាននិយាយឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមសេវាកម្មជួយសង្គ្រោះបានកំពុងស្រាវជ្រាវរកអ្នកដំណើរ ដែលកំពុងបាត់ខ្លួនចំនួន៧នាក់ដែលជាជនជាតិកូរ៉េខាងត្បូង ក្រោយពីមានករណីធ្លាក់ឧទ្ធម្ភាគចក្រចូលក្នុងដែន សមុទ្រ នៅដែនកោះជម្លោះ Dokdo កាលពីយប់ថ្ងៃព្រហស្បតិ៍ ។

ឧទ្ធម្ភាគចក្រ Airbus Helicopters H225 ទើបតែត្រូវបានគេស្រង់ឡើងចេញពីកោះ Dokdo ដែលគេស្គាល់ឈ្មោះថា Takeshima នៅក្នុងប្រទេសជប៉ុន នៅពេលដែលយន្តហោះបានធ្លាក់ ចុះ ។

មនុស្សចំនួន៧នាក់នៅលើយន្តហោះនោះត្រូវបានជួយក្រុមជួយសង្គ្រោះ៥នាក់ ក្នុងនោះមានអ្នកនេសាទ និងជនស៊ីវិលម្នាក់ បានព្យាយាមរាវរក ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងត្បូង បានបញ្ជូននាវា យន្តហោះ និងក្រុមអ្នករុករក ដើម្បី ជួយរុករកនៅក្នុងមហាសមុទ្រ ដើម្បីរកមើលអ្នកដំណើរចំនួន៧នាក់ ដែលនៅលើយន្តហោះនោះ ៕

Most Popular

To Top