មិនត្រឹមតែការសម្លៀកបំពាក់ប៉ុណ្ណោះទេ សូម្បីតែការជ្រើសរើសម៉ូដស្បែកជើង ក៏សំខាន់ណាស់ដែរ ដើម្បីបង្កើតស្ទីលមួយសម្រាប់ខ្លួនឯង។ បើក្រឡេកមកមើល ក្រុមតារាកូរ៉េស្រី BlackPink ដ៏ល្បីឯណេះវិញ ក្រៅពីការច្រៀងនៅលើឆាក តែងប្រទះឃើញមួយក្រុមនេះ និយមចូលចិត្តពាក់ស្បែកជើង ៥ ម៉ូដ ពេលចេញទៅណាមកណាម្តងៗ។
ស្បែកជើងប៉ាត់តា
ជាទូទៅមនុស្សស្រី យ៉ាងហោចណាស់មានស្បែកជើងប៉ាត់តា ២-៣គូនៅក្នុងទូ ព្រោះវាពេញនិយមនិងងាយស្រួលពាក់។ សូម្បីតែក្រុមតារាកូរ៉េស្រីដ៏ស្រស់ស្អាតល្បីល្បាញ ក៏តែងតែពាក់ស្បែកជើងប្រភេទនេះ មិនថាក្នុងស្ទីលសាមញ្ញ ឬស្ទីលបែបសិចស៊ីទាក់ទាញនោះទេ។
ស្បែកជើងកវែងល្មម
ស្បែកជើងមួយប្រភេទនេះវិញ មិនត្រឹមតែបង្កើនភាពកក់ក្តៅក្នុងរដូវរងាទេ វាក៏មានភាពស្រស់ស្អាត និងបង្កើនភាពលេចធ្លោសម្រាប់ស្ទីលនៃការតុបតែងខ្លួន។ ស្បែកជើងកវែងល្មម តែងជាជម្រើសមួយរបស់ក្រុម BlackPink ជាពិសេសវាស័ក្តិសមខ្លាំងណាស់ ក្នុងការបង្ហាញជើងដ៏វែងស្រឡូនរបស់សមាជិកទាំង៤នាក់។
ស្បែកជើងអេស្កាប៉ាំង
ម៉ូដនេះមើលទៅរាបស្មើសាមញ្ញពិតមែន ប៉ុន្តែតែងប្រទះឃើញក្រុម BlackPink ពាក់ញឹកញាប់ខ្លាំងណាស់។ ក្នុងចំណោមសមាជិកទាំង៤រូប Jennie ឧស្សាហ៍ពាក់ជាងគេ ពេលត្រូវចេញដើរនៅទីសាធារណៈ ពិសេសគឺនៅប្រលានតែម្តង។ រីឯ Lisa និង Rosé ក៏មិនខុសគ្នាប៉ុន្មានដែរ។
ស្បែកជើងស៊កឃ្លុបមុខ
មួយម៉ូដនេះវិញ អាចពាក់បានច្រើនកាលៈទេសៈណាស់ ដូចជាពេលទៅសាលារៀន ទៅដើរលេងជាដើម។ ដោយសារតែ ស្បែកជើងស៊កឃ្លុបមុខងាយស្រួលពាក់ មិនសាំញ៉ាំច្រើន ថែមទាំងស៊ីគ្នាជាមួយនឹងស្ទីលស្លៀកពាក់ច្រើនបែប ដូច្នេះហើយបានជា ក្រុម BlackPink តែងស្រលាញ់ជាប់ចិត្ត។
ស្បែកជើងប៊ូ(ស្រី)
ស្រដៀងគ្នាជាមួយនឹងស្បែកជើងស៊កឃ្លុបមុខដែរ គ្រាន់តែស្បែកជើងប៊ូសម្រាប់ស្រី មើលទៅមានភាពឡូយឆាយបែប High។ ចំពោះ Lisa Jisoo និងRosé ភាគច្រើនពាក់ស្បែកជើងប្រភេទប៊ូ ជាមួយនឹងស្ទីលស្លៀកពាក់បែបសាមញ្ញៗ៕
ប្រភព៖news.sabay.com.kh