បច្ចេកវិទ្យា

ឥណ្ឌា នឹងធ្វើការចុះចត យានអវកាសជាលើកទី២ នៅលើឋានព្រះចន្ទ្រ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក K. Sivan ប្រធាន អង្គការស្រាវជ្រាវ ផ្នែកអវកាសឥណ្ឌា (ISRO) បានថ្លែងឲ្យ ដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសឥណ្ឌា នឹងបង្កើតឲ្យមានការចុះចត យានអវកាស របស់ខ្លួននៅលើភពព្រះចន្ទ្រ ជាលើកទី២ នៅពេលដ៏ខាងមុខ ។

គួររំលឹកថា ការប៉ុនប៉ងរបស់ប្រទេសឥណ្ឌា ជាលើកដំបូងនោះ សម្រាប់ការចុះចត យានអវកាសនៅលើឋានព្រះ ចន្ទ្រ បានទទួលជោគជ័យកាលពីថ្ងៃទី៧ ខែកញ្ញា យានអវកាសចុះចត “Vikram” នៅពេលដែលយានអវកាស បំពេញបេសកកម្ម ជាលើកទី២ នៅឋានព្រះចន្ទ គឺយានអវកាស ‘Chandrayaan-2’ បានបាត់បង់ការ ទាក់ទង នៅក្នុងរយៈចម្ងាយជិត២គីឡូម៉ែត្រ នៅលើគន្លងផ្លូវចុះចត នៅលើផ្ទៃនៃ ព្រះចន្ទ្រ ។

សេចក្តីរាយការណ៍ ព័ត៌មានបានឲ្យដឹងថា ជាការឆ្លើយតបទៅនឹងការចោទសួរ លោក Sivan បានបកស្រាយថា “ពិតណាស់” បើសិនជាអាច ISRO នឹងប៉ុនប៉ងចុះចតមួយ ផ្សេងទៀតនៅប៉ូលខាងត្បូងនៃឋានព្រះចន្ទ្រ ។

បើសិនជា បេសកកម្មទី២នៅលើឋានព្រះចន្ទ្របានទទួលជោគជ័យ ប្រទេសនេះ នឹងក្លាយជាប្រទេសទី៤ហើយ ដែលបានធ្វើការចុះចតយានអវកាស នៅលើឋានព្រះចន្ទ្រ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top