កីឡា

ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ៤គ្រឿង នៃការប្រកួតកីឡា វាយកូនឃ្លីលើតុ ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលើកទី១

ភ្នំពេញ ៖ ព្រឹត្តិការណ៍ នៃការប្រកួតកីឡាវាយកូនឃ្លី លើតុជ្រើសរើសជើងឯក ថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការ សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ ក្លិបកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ ដណ្តើមមេដាយ ច្រើនជាងគេ។

ក្លិបកីឡាវាយកូនឃ្លីលើតុ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយសរុប ចំនួន៦គ្រឿង ក្នុងនោះមេដាយមាស ចំនួន៤គ្រឿង និងមេដាយ២គ្រឿង ហើយក្លិបកីឡាវាយកូនឃ្លីលើតុ សន្ធរមុខថ្មី ទទួលបានមេដាយ៤គ្រឿង ក្នុងនោះមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ឈរលំដាប់លេខ២បណ្តុះអាសន្ន ។

ក្លិបកីឡាវាយកូនឃ្លីលើតុឌីណាមិច ទទួលបានមេដាយ២គ្រឿង ក្នុងនោះមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។ ចំណែកក្លិបកីឡាវាយ កូនឃ្លីលើតុALL Star អនុវិទ្យាល័យ ពោធិចិនតុង ខេត្តកំពត និងអគ្គនាយកដ្ឋាន អត្តសញ្ញាកម្មទទួល បានមេដាយមេដាយសំរិទ្ធ១គ្រឿងដូចគ្នា ៕ដោយ៖លី ភីលីព

Most Popular

To Top