បរទេស៖ប្រធាននាយកដ្ឋានឧស្សាហកម្មការពារជាតិនៃប្រទេសតួកគី បាននិយាយនៅថ្ងៃចន្ទនេះថា ការបញ្ជូនកងទីពីរនៃប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 មកកាន់ប្រទេសតួកគី អាចនឹងត្រូវពន្យាពេល ហួសពេលកំណត់គ្រោងទុកឆ្នាំ២០២០ ដែលបានធ្វើឡើងក្នុងកិច្ចពិភាក្សាស្តីពីការចែករំលែកបច្ចេកវិទ្យា និងផលិតកម្មរួមគ្នា។
លោក Ismail Demir បាននិយាយប្រាប់ទូរទស្សន៍ NTV យ៉ាងដូច្នេះថា “យើងកំពុងគ្រោងកាលផុតកំណត់សម្រាប់ឆ្នាំក្រោយ ហើយដោយខុសគ្នានឹងកងទីមួយនោះ គឺមានផលិតកម្មរួមនិងការផ្ទេរបច្ចេកវិទ្យានៅទីនេះ ដូច្នេះ ទិញវាបានយ៉ាងលឿន និងដំឡើងវាដូចប្រព័ន្ធទីមួយ”។
គួរបញ្ជាក់ថា បើទោះជាមានការគម្រាមដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ជុំវិញរឿងទីក្រុងអង់ការ៉ាទិញយកប្រព័ន្ធអាវុធរុស្ស៊ីក៏ដោយ ក៏ប្រទេសតួកគី នៅពេលថ្មីៗនេះ បានបង្ហាញថា ខ្លួនអាចនឹងទិញយកយន្តហោះចម្បាំងរុស្ស៊ី ប្រសិនបើសហរដ្ឋអាមេរិកបដិសេធ មិនបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលខ្លួនបានទិញ៕ ប្រែសម្រួល៖ប៉ាង កុង