សាន់ហ្វ្រាន់ស៊ីស្កូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ថា កាលពីថ្ងៃចន្ទ Facebook បានប្រកាសអំពីស្លាកសញ្ញាក្រុមហ៊ុន ដែលហៅថា Logo របស់ក្រុមហ៊ុនមាន ឈ្មោះថា Silicon Valley ដែលសម្គាល់នូវបណ្តាញសង្គមដ៏សំខាន់របស់ខ្លួន ។
ការធ្វើដូច្នេះក្នុងគោលបំណងដើម្បីបង្ហាញអំពី “ស្លាកពាណិជ្ជកម្ម” Facebook ដែលប្រតិបត្តិការ ក្នុងនាមជា apps និងសេវាកម្មនានា ក្នុងនោះរាប់បញ្ចូលទាំង ការផ្ញើរសារ ការចែករំលែករូប ភាព និងការអភិវឌ្ឍន៍រូបិណបណ្ណនានាសម្រាប់រូបិយបណ្ណឌីជីថល ។
ស្លាកពាណិជ្ជកម្មថ្មីនេះ ជាឈ្មោះរបស់ក្រុមហ៊ុន ដែលនឹងត្រូវបោះត្រាសម្គាល់ “គ្រួសារ”របស់ខ្លួនដែលផ្តល់ជូននូវ ក្នុងនោះមាន WhatsApp, Messenger, Instagram, Oculus, Workplace, Portal និង Calibra ។ លោក Antonio Lucio ប្រធានទីផ្សាររបស់បណ្តាញសង្គមយក្សបានថ្លែង យ៉ាងដូច្នេះ ។
លោក Lucio បានបញ្ជាក់ថា “ថ្ងៃនេះ យើងកំពុងតែធ្វើការកែប្រែថ្មីនូវស្លាកយីហោក្រុមហ៊ុន របស់យើង ដែលធ្វើឲ្យច្បាស់លាស់អំពីផលិតផលនានា ដែលបានមកពីបណ្តាញសង្គម Facebook” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា