ព្រឹត្តិការណ៍

ចិននិយាយថា អាមេរិកមិនគួរសម្ញែងកាយវិការស្តីពីបញ្ហាដែនសមុទ្រចិនខាងត្បូង

បរទេស៖ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក មិនគួរចេញសម្ញែងកាយវិការ ស្តីពីបញ្ហាដែនសមុទ្រចិនខាងត្បូង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។


ប្រេសិតអាមេរិកមួយរូប បានធ្វើការថ្កោលទោសការគម្រាមកំហែងរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ីអាគ្នេយ៍ នៅថ្ងៃចន្ទនេះ និងបានអញ្ជើញមេដឹកនាំទាំងនោះ ឲ្យចូលរួមជំនួបកំពូលពិសេស នៅក្នុងទីក្រុងវ៉ាស៊ីនតោន ជួសឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។


ចំណែកអនុរដ្ឋមន្ត្រីការបរទេសចិន លោក ក្នុងកិច្ចប្រជុំអាស៊ាននៅទីក្រុងបាងកង បានមានប្រសាសន៍ថា ការថ្លោទោសបែបនោះ គឺជារឿងមិនអាចទទួលយកបាន ដែលប្រទេសនៅក្រៅតំបន់ ចូលមកបង្កើតព្យុះរលក ធ្វើឲ្យមានជម្លោះកើនឡើង និងបង្កឲ្យមានភាពតានតឹង”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top