កីឡា

លោកហែម គិរី៖ មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង អាចបញ្ចប់ការសាងសង់មុន ផែនការកំណត់


ខេត្តបាត់ដំបង៖លោកហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក ប្រាប់ឲ្យដឹងថា ការសាងសង់មណ្ឌលកីឡាហែលទឹក ខេត្តបាត់ដំបង នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង អាចបញ្ចប់មុនផែនការកំណត់ ដោយសារការសាងសង់លឿន លើពីការរំពឹងទុករបស់លោកប្រធានសហព័ន្ធ។

លោកបានបន្តថា តាមផែនការសាងសង់ត្រូវចំណាយពេលរយៈពេល២៤ខែ (២ឆ្នាំ) ប៉ុន្តែជាក់ស្តែងក្រុមហ៊ុនសាងសង់បានបញ្ជាក់ថា ការសាងសង់អាចបញ្ចប់នៅចន្លោះខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ កាលនោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ។

លោកអគ្គលេខាធិការបានបន្តថា ជាក់ស្តែងលោកបានចុះទៅពិនិត្យនោះការងារសាងសង់គ្មានបញ្ហាចម្បងឡើយទោះបីមានមេរោគCOVID-19ក៏ដោយ ក៏ក្រុមហ៊ុនបន្តសាងសងដដែល ហើយលោកនៅតែចុះត្រួតពិនិត្យជានិច្ចជាពិសេសនៅពេលបំពាក់សម្ភារបរិក្ខារបច្ចេកទេសធ្វើតាមស្តង់ដារអន្តរជាតិ។

លោកអគ្គលេខាធិការបានប្រាប់ថា សាងសង់មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបងនេះជាផែនការមេ របស់សហព័ន្ធកីឡាខ្មែរហែលទឹកក្នុងការអភិឌ្ឍនិង បណ្តុះបណ្តាលកីឡាករ-កីឡាការនីឈុតធំនិងថ្នាល់ដើម្បីត្រៀម ចូលរួមប្រកួតព្រឹត្តការណ៍កីឡាកីឡាថ្នាក់ ខេត្តថ្នាក់ជាតិនិងការប្រកួតកីឡាSEA GAMES 2023 នាពេលខាងមុខនេះ។

បញ្ជាក់“មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង” លើផ្ទៃដីទំហំ១១២ម៉ែត្រគុណ៦៥ម៉ែត្រប្រើ រយៈពេលសាងសង់២៤ខែ ។ ក្រុមហ៊ុនសាងសង់ និងសហព័ន្ធខ្មែរកីឡាហែលទឹកគ្រោងប្រើថវិកាប្រមាណ២,០០០,០០០ដុល្លារអាមេរិកសម្រាប់គម្រោងនេះ។ ហែលទឹកនេះគ្រោងសាង សង់ ឡើងតាមស្តង់អន្តរជាតិដែលមាន ទំហំក្រឡាផ្ទៃអាងបណ្តោយ២៥ម៉ែត្រទទឹង២០ ម៉ែត្រ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ដើម្បីអាចឲ្យកីឡាករ-កីឡាការនីទាំងជាតិ និងអន្តរជាតិក៏ដូចជា មហាជនទូទៅខេត្តបាត់ដំបងធ្វើការហ្វឹកហាត់កីឡាហែលទឹក៕ដោយ៖លី ភីលីព

Most Popular

To Top