កីឡា

ភ្នាក់ងារ ​Pogba ​ថា​ខ្សែ​បម្រើ​បារាំង​រូប​នេះ ​លែង​ចង់​នៅ Man Utd ​ទៀត​ហើយ​

​លោក ​Mino Raiola ​ភ្នាក់ងារ​ទីផ្សារ​របស់ Pual Pogba ​បាន​បញ្ជាក់​ថា​អនាគត​របស់​កីឡាករ​បារាំង​រូប​នេះ​នៅ Manchester United ​គឺ​ចប់​ហើយ រូបគេ​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ចាកចេញ។

​ដោយសារ​តែ​មាន​បញ្ហា​ច្រើន​កន្លង​មក​នេះ ​និង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​មិន​សូវ​មាន​នាទី​លេង ទើប​បាន​ធ្វើ​ឱ្យ Pogba ​ហាក់​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ដោយ​ឡែក​នៅ​ពេល​នេះ​ក៏​ស្រាប់​តែ​មាន​ដំណឹង​មក​ថា ​រូបគេ​នឹង​ចាកចេញ​ពី​ទឹក​ដី Old Trafford ​ត្រឹម​ចប់​រដូវ​កាល​នេះ ​ជា​ជាង​ដើរ​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ពេល​ចប់​កុងត្រា​ឆ្នាំ​២០២២។

​ជាមួយ​គ្នា​នេះ​ដែរ លោក Raiola ​ដែល​ជា​ភ្នាក់ងារ​ទីផ្សារ​របស់ Pogba ​នោះ​បាន​ចេញ​មុខ​មក​និយាយ​ដែរ​ថា​៖ “គ្មាន​ការ​ចរចា​បន្ដ​កុងត្រា​ថ្មី​នោះ​ទេ។ ​Pogba ​នៅ Man Utd គឺ Over ​ហើយ។ ​គាត់​ត្រូវ​តែ​ប្ដូរ​ក្រុម ប្ដូរ​បរិយាកាស។ ​កុងត្រា​របស់​គាត់​នឹង​ចប់​នៅ​១​ឆ្នាំ​កន្លះ​ទៀត ប៉ុន្តែ​ខ្ញុំ​យល់​ថា​ដំណោះស្រាយ​ល្អ​បំផុត​គឺ Man Utd ​លក់​គាត់​ចេញ​នៅ​ចប់​រដូវ​កាល​នេះ​”៕

ប្រភព៖sabay

Most Popular

To Top