សេដ្ឋកិច្ច​

អ្នកជំនាញ៖ គម្រោង​សាងសង់​ផ្សារ​ទំនើប​នានា​ នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅតែដំណើរការ ​ធម្មតា

ភ្នំពេញៈ បើទោះបី​ជំងឺ​កូ​វីដ១៩ បាន​នឹង​កំពុង​ញាំញី​នៅក្នុង​ប្រទេស​កម្ពុជា​រហូត​មកដល់​បច្ចុប្បន្ននេះ​យ៉ាងណាក្តី អ្នកជំនាញ​នៅតែ​មើលឃើញថា ដំណើរការ​នៃ​ការសាងសង់​គម្រោង​ផ្សារ​ទំនើប​ទាំង​ធំ និងតូចៗ នា​នៅក្នុង​ប្រទេស​នៅតែ​ដំណើរការ​ជាធម្មតា។

លោក​ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា​បាន​ប្រាប់​គេហទំព័រ​Propertyarea.asia កាលពី​ថ្ងៃទី ៧ ខែធ្នូ​ឆ្នាំ ២០២០ កន្លងមកនេះ​ថា ដំណើរការ​នៃ​សាងសង់​ផ្សារ​ទំនើប​នានា នៅតែ​ដំណើរ​ការធម្មតា  បើទោះបី​កន្លងមកនេះ​មាន​បញ្ហា​ខ្លះ ដែល​ជំរុញឱ្យមាន​ការបិទ​ផ្សារ​ទំនើប​ក៏ដោយ។

លោក​ថ្លែងថា  `វា​ដំណើរ​ការធម្មតា ខណៈដែល​ជាងសំណង់ ក៏​ត្រូវបាន​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាធម្មតា។  បញ្ហា​អាច​នឹងមាន​បញ្ហា​ខ្លះ ដោយសារ​បញ្ហា​គម្លាត​សង្គម ព្រោះ​ត្រូវ​ចូលរួម​ទាំងអស់គ្នា  ដើម្បី​ទប់​ស្កា​តា់​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩” ។

លោក​ឃាង ពុ​ទ្ឋី​បាន​បន្តថា “យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា ជាមួយ​រាជរដ្ឋាភិបាល  ក្នុងការ​ទប់ស្កាត់​អោយបាន​ទាំង​ជាងសំណង់ ពលរដ្ឋ​ធម្មតា អ្នករកស៊ី និង​អ្នក​ទាំងអស់គ្នា​ដើម្បី​ប្រទេស​យើង​មាន​សុវត្ថិភាព​ខ្ពស់​ពី​ជំងឺ​កូ​វីដ១៩” ។

បើតាម​លោក ឃាង ពុ​ទ្ធី នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេលពច្ចុប្បន្ន​នេះ មាន​ផ្សារ​ទំនើប​ទាំង​តូច និង​ធំ​ប្រមាណ៣០បាន​នឹង​កំពុង​សាងសង់ ព្រោះ​គម្រោង​ខុន​ដូ​ខ្លះ ក៏មាន​ផ្សារ​ទំនើប​នៅក្នុង​ទីនោះ​ដែរ។

លោក​ឡុង គឹមសួគ៌ អគ្គ​នាយ​ក្រុមហ៊ុន Century21 Advance ធ្លាប់បាន​ឱ្យដឹងថា សម្រាប់​គម្រោង​សាងសង់​ផ្សារ​ទំនើប អាច​នឹងមាន​បញ្ហា​ខ្លះ​ពាក់ព័ន្ធ នឹង​ការ​នាំចូល​សម្ភារៈ​បរិក្ខាផ្សេងៗ ពី​ក្រៅប្រទេស​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ១៩ ប៉ុន្តែ​យ៉ាង​គម្រោង​ទាំងអស់​នៅតែ​ដំណើរការ​ជាធម្មតា។

លោក​បន្តថា ជំងឺ​កូ​វីដ១៩បាន និង​កំពុង​ធ្វើឱ្យមាន​បញ្ហា​ទាំង​អាជីវកម្ម និង​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​សម្រាប់​កម្ពុជា​មិន​ធ្ងន់ធ្ងរ​នោះទេ ហើយ​បញ្ហា​នេះ​អាច​នឹង​ត្រូវបាន​ដោះស្រាយ​ឆាប់​ខាងមុខនេះ បន្ទាប់ពី​ពិភពលោក​រកឃើញ​នូវ​វាក់​សុំា​ង​សម្រាប់​ព្យាបាល” ៕ប្រភព៖propertyarea.asia

Most Popular

To Top