បរទេស៖ តួលេខដែលត្រូវបានបង្ហាញ ដោយប្រទេសកាណាដា បានបង្ហាញថា ចំនួននៃអ្នកទទួលបានការងារ នឹងមានការកើនឡើងបន្តិច នៅក្នុងខែវិច្ឆិកា
ដដែល ប៉ុន្តែល្បឿននៃការកើនឡើង មានកម្រិតយឺត ពីព្រោះថា ការរឹតបន្តឹងនឹង នៅតែបន្តធ្វើឡើងបន្ថែមទៀត នៅក្នុងខែខាងមុខ។
ចំនួនការងារថ្មី ដែលត្រូវបានបន្ថែម កាលពីក្នុងខែវិច្ឆិកា មានចំនួន៦២ ១០០ កន្លែង ខណៈដែលអត្រានៃអ្នកគ្មានការងារ នៅទូទាំងប្រទេសធ្លាក់ចុះមកត្រឹម
តែ៨,៥ភាគរយ គឺតិចជាងអ្វី ដែលអ្នកជំនាញ ធ្លាប់បានទស្សទាយប្រមាណ ជា៨,៩ភាគរយ។
ក្នុងនោះតួលេខ បានបង្ហាញទៀតថា ការងារនៅក្នុងវិស័យសេវាកម្ម បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយចំនូនការងារថ្មី មានត្រឹមតែ១៧ ៩០០កន្លែងប៉ុន្តែ
អត្រាការងារ នៅក្នុងវិស័យផលិតផល មានចំនួនដល់ទៅ៤៤ ២០០កន្លែង៕
ប្រែសម្រួល៖ស៊ុនលី