កីឡា

អតីត​កីឡាករ​ Man Utd ព្រលយ​ថា Ronaldo មិនដែល​ផឹក​នៅ​បុណ្យ​ គ្រិស្តម៉ាស​ទេ

អតីត​ខ្សែ​ប្រយុទ្ធ​បិសាច​ក្រហម​លោក Dimitar Berbatov បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo មិនដែល​ផឹក​ទេ​ក្នុង​ថ្ងៃ​បុណ្យ ដូច​បុណ្យ​គ្រិស្តម៉ាស ហើយ​បើ​និយាយ​រឿង​ហាត់​វិញ ហាត់​ដូច​មាន​សង្គ្រាម​អញ្ចឹង។

លោក​បាន​និយាយ​ថា៖ ” ខ្ញុំ​មាន​សំណាង​ណាស់ ដែល​បាន​លេង​ជាមួយ Ronaldo បាន​មួយ​រដូវ​កាល​ដែរ។ ពេល​ហាត់​ គេ​ហាត់​ដូច​មាន​សង្គ្រាម​ ហើយ​គេ​ជា​ក្មេង​ល្អ​ណាស់ សូម្បី​តែ​គ្រិស្តម៉ាស​ក៏​រក្សា​បាន​នូវ​វិជ្ជាជីវៈ​របស់​គេ​បាន​ដែរ ។ ខ្ញុំ​មិនដែល​ឃើញ​គេ​ផឹក​ទេ​នៅ​កម្មវិធី​អញ្ចឹងៗ ” ។

លោក​បាន​បន្ត​ថា៖ ” គេ​ថែរក្សា​ខ្លួន​ឯង​ណាស់ មក​ហាត់​ក៏​មុន​គេ ហើយ​ចូល Gym ។ Ronaldo ចូលចិត្ត​ចេញ​ពី​ហាត់​ក្រោយ​គេ ដោយ​គេ​នៅ​ហាត់​ស៊ុត​បាល់ ក្រោយ​មក​គេ​ទៅ​ហែល​ទឹក ហើយ​ទៅ Gym វិញ​ទៀត ” ។

Berbatov មក​ដល់ Man Utd នៅ​ឆ្នាំ២០០៨ ហើយ​កីឡាករ​ប៊ុលហ្គារី​មួយ​នេះ បាន​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ២០១៨ ក្រោយ​ចំណាយ​ពេល​ ២០ឆ្នាំ​នោ​អាជីព​បាល់ទាត់៕ sabay

Most Popular

To Top