សិល្បៈ និង កម្សាន្ត

ឡូយណាស់! ថតរឿងដំបូង Hani សមាជិកក្រុម EXID បានដំណែងតួឯក

កូរ៉េ៖ តារាចម្រៀងរូបស្រស់ Hani សមាជិកក្រុមEXID កំពុងត្រៀមខ្លួនសម្តែងក្នុងខ្សែយន្តថ្មីមួយ ហើយអ្វីដែលពិសេសនោះនាង បានគ្រងដំណែងជាតួឯក ។

ព័ត៌មានពី Koreaboo បានអោយដឹងនៅថ្ងៃទី៥ ខែ វិច្ឆិការនេះ ថារឿងក្នុងភាពយន្តដំបូងនេះ Hani ដើរតួជាអ្នកក្រឡុកស្រាឆ្នើមម្នាក់ដែល មានចរឹកម៉ឺងម៉ាត់ ហើយចិត្តត្រជាក់ គួរអោយស្រលាញ់ ។ Hani បានបង្ហាញក្តីរីករាយចំពោះ ភាពយន្តដំបូងរបស់នាងថា “ ខ្ញុំសប្បាយចិត្តដែលបានឱកាស ថ្បានធ្វើជាមីជាតារាសម្តែង គឺវាខុសគ្នាឆ្ងាយពី អាជីពចម្រៀង ហើយខ្ញុំនឹងព្យាយាមអោយអស់ពីសមត្ថភាព ហើយនឹងប្រឹងប្រែងរៀន បន្ថែមពីអាជីពនេះ” ។

បានសម្តែងភាពយន្ត លើកដំបូង Hani ជឿជាក់ថានាងអាចបង្ហាញ ភាពទាក់ទាញ បែបមនុស្សថ្មី ម្នាក់ទៀត ខុសពី Hani នៅលើឆាក តន្ត្រី៕





Most Popular

To Top